ស្វែងយល់ពីប្រភេទឥណទាននៅមីក្រូហិរញ្ញវត្ថុចម្រើន

ស្វែងយល់ពីប្រភេទឥណទាននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន

នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការផ្នែកហិរញ្ញវត្ថុរបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។

តើអ្នកតែងតែមានចម្ងល់ពីចំនួនទឹកប្រាក់កម្ចី អត្រាការប្រាក់ រយៈពេលនៃការសងត្រលប់ទៅស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុវិញមែនទេ? តើអ្នកបានដឹងហើយឬនៅថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនទើបតែក្លាយជាដៃគូសហការជាមួយស្ពានក្នុងរយៈពេលថ្មីៗនេះ។ ឥឡូវ ស្ពានសួមធ្វើការណែនាំដល់អ្នកនូវផលិតផល និងសេវាកម្ម ដែលចម្រើនបានផ្ដល់អោយអតិថិជនខ្លួន។

 

១.ឥណទានចម្រើន
ជាប្រភេទកម្ចីឯកត្តជន សម្រាប់ប្រជាជនក្រីក្រត្រូវការដើមទុនខ្នាតតូច ។ ផលិតផលនេះផ្ដល់ភាពងាយស្រួលដល់ដៃគូ ដែលមានបញ្ហាប្រឈមក្នុងការដាក់ទ្រព្យបញ្ចាំ។ អ្នកអាចស្នើបានចាប់ពី១០០,០០០រៀលដល់៤,០០០,០០០រៀល (២៥$ ដល់ ១,០០០$) រយៈពេលចាប់ពី៣ខែរហូតដល់១៨ខែ ក្នុងអត្រាការប្រាក់១.៥%ប៉ុណ្ណោះ។ 

 

២.ឥណទានសហគ្រិន
ជាប្រភេទកម្ចីឯកត្តជន ដែលមានទិសដៅសំខាន់សម្រាប់គាំពារដល់ដៃគូ ដើម្បីបង្កើតឬពង្រីក អាជីវកម្មខា្នតតូចឬមធ្យម ហើយអ្នកអាចទទួលកម្ចីបានរហូតដល់៥,០០០$ ឬ ២០,០០០,០០០លានរៀល ក្នុងអត្រាការប្រាក់១.៤% ទៅ១.៥% រយៈពេលពី៣ខែដល់៣៦ខែ

 

Posted in ដៃគូរសហការ.