ការចំនាយ

ចំណុចដែលគួរពិចារណាមុនពេលសំរេចចិត្តទិញបុរី

4. ការអនុម័តផែនការមេ៖ តើផែនការមេរបស់គម្រោងបានទទួលការអនុម័តពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ហើយ ឬនៅ?

នេះគឺជា ឯកសារមួយដ៏សំខាន់ ដែលអ្នកត្រូវតែដឹងផងដែរ។
ផែនការមេ គឺជាប្លង់មេដ៏សំខាន់របស់គម្រោងទាំងមូល។
ជាទូទៅ ផែនការមេត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មុនពេលការសាងសង់ចាប់ផ្តើម។ វាគូសបង្ហាញអ្នកយ៉ាងច្បាស់ថា តើគម្រោងដែលរៀបនឹងសាងសង់មានហេដ្ឋារចនាសម្ព័ន្ធដូចម្តេច មានប្លង់លំនៅដ្ឋានដូចម្ត៉េច។

ម្យ៉ាងវិញទៀត មុននឹងក្រសួង ផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅតម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេយ៉ាងច្បាស់លាស់ជាមុនផងដែរ។ នេះគឺ ដើម្បីធានាថា ការអភិវឌ្ឍន៍ទំាងអស់របស់គេ គឺធ្វើឡើងដោយស្របច្បាប់ និង គោរពទៅតាមគោលការណ៏និង បទប្បញ្ញត្តិរបស់ផែនការមេសម្រាប់អភិវឌ្ឍន៍ទីក្រុង។
និយាយជារួម ការមានផែនការមេមួយដែលបានទទូលការអនុម័តត្រឹមត្រូវ បញ្ជាក់ថាគម្រោងបុរីនោះ ធ្វើឡើងប្រកបដោយស្តង់ដារកាន់តែប្រសើរឡើង។

 

ហេតុដូច្នះហើយ មិនថាជាគម្រោងតូច ឬធំក៏ដោយ អ្នកអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន ប្រាកដជាអាចផ្ដល់ជូនអ្នកនូវឯកសារនេះ ឬយ៉ាងហោចណាស់ក៏អាចបង្ហាញអ្នកនូវច្បាប់ថតចម្លងរបស់វា។

 

5. អាជ្ញាប័ណ្ណសាងសង់៖ តើគម្រោងបុរីដែលអ្នកចង់ទិញមានអាជ្ញាប័ណ្ណសាងសង់ដែលចេញដោយក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់ ឬទេ?

ក្រៅពីផែនការមេនៃគម្រោងបុរីហើយ បុរី ត្រូវតែមានផងដែរនូវ អាជ្ញាប័ណ្ណសាងសង់ ត្រឹមត្រូវ ដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់។

មុននឹងទទួលបានអាជ្ញាប័ណ្ណនេះ គម្រោងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី។ មុនដំបូងម្ចាស់បុរីត្រូវដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសាងសង់មួយ ដើម្បីអាចដំណើរការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធបាន ប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់ត្រឹមត្រូវ តាមការគ្រោងទុក។

នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះរួចហើយ គេបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ។ បន្ទាប់ពីបានអាជ្ញាប័ណ្ណសាងសង់ហើយនោះ ក្រុមអ្នកសាងសង់ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួង បើមិនដូច្នោះទេ ពួកគេនឹងដកហូតប័ណ្ណសាងសង់វិញ។ ដូចនេះ ដើម្បីប្រាកដថាផ្ទះរបស់អ្នកទិញ ត្រូវបានសាងសង់តាមស្តង់ដារ និងស្របតាមបទបញ្ជា លោកអ្នកអាចស្នើសុំមើលអាជ្ញាប័ណ្ណនេះ មុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញផ្ទះក្នុងបុរីណាមួយ។

 

6. អាជ្ញាប័ណ្ណបុរី៖ តើបុរីដែលអ្នកប្រុងនឹងរស់នៅនេះមានអាជ្ញាប័ណ្ណត្រឺមត្រូវតាមច្បាប់ដែរឬទេ?
ឯកសារចុងក្រោយដែលអ្នកត្រូវតែពិនិត្យមើលផងដែរនោះ គឺជាអាជ្ញាប័ណ្ណបុរី។ នៅពេល ដែលបុរី មានឯកសារនេះហើយ មានន័យថា វាត្រូវបានទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានន័យថា គ្រប់យ៉ាងត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិទាំងអស់ដែលបានចែង មិនថាជាការរចនា ការសាងសង់ និង សិទ្ធិជាម្ចាស់កម្មសិទ្ធិជាដើម។

សូមកុំខ្លាចក្នុងការស្នើសុំពិនិត្យមលើអាជ្ញាប័ណ្ណបុរីពីអ្នកអភិវឌ្ឍន៍ ដើម្បីចៀសវាងការទិញអចលនទ្រព្យជាមួយគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមិនមានស្ដង់ដាត្រឹមត្រូវតាមច្បាប់។ ព្រោះថាបច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍ផ្ទះជាច្រើន ដែលមានអ្នកអភិវឌ្ឍន៍បានហៅខ្លួនឯងថា បុរី ប៉ុន្តែជាក់ស្តែងមានតែឈ្មោះតែប៉ុណ្ណោះដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួយឡើយ។ ការហៅបែបនេះដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។
គម្រោងបុ

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពត៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/