ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ការសម្រេចចិត្តទាក់ទងនឹងប្រាក់ ដែលអ្នកត្រូវធ្វើទាន់ពេលអ្នកនៅក្នេង

ការសម្រេចចិត្តទាក់ទង នឹងការទុកដាក់ និងប្រើប្រាស់លុយ អោយបានល្អ ជារឿងមួយដ៏សំខាន់ មិនថាអ្នកស្ថិតនៅក្នុងដំណាក់កាលណាមួយនៃជីវិតឡើយ។ ការរៀនធ្វើការសំរេចចិត្ត ទាក់ទងនឹងការប្រើប្រាស់លុយ គឺជាជំនាញមួយដែលអ្នកគួរមានគ្រប់គ្នា។ អ្នកគួរចាំថា ប្រសិនបើអ្នកចាប់ផ្តើមរៀនពីវាកាន់តែឆាប់ អ្នកនឹងមានពេលក្នុងការអនុវត្ត និងអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ។

 

រាល់ការសម្រេចចិត្តទាក់ទងការប្រើប្រាស់ប្រាក់របស់អ្នក មិនថា តិច ឬច្រើន តូចឬ ធំទេ តែងតែមានឥទ្ធិពល ដែលនឹងប៉ះពាល់ដល់ ការរស់នៅរបស់អ្នក។ ហើយស្ពានជឿថា អ្នករាល់គ្នា គឹដូចស្ពានដែរ សុទ្ធតែចង់ធ្វើការសម្រេចចិត្តដែលល្អបំផុត និងរស់នៅក្នុងជីវភាពមួយដែលប្រសើរបំផុត តាមដែលយើងអាចធ្វើបាន។ ដូចនេះ
ថ្ងៃនេះ ស្ពានចង់ចែករំលែកជាមួយអ្នកនូវ ការសម្រេចចិត្តទាក់ទងនឹងប្រាក់ មួយចំនួន ដែលស្ពានគិតថា យើងគ្រប់គ្នាគួរធ្វើអោយបាន ទាន់ពេលយើងនៅក្នេង