តើអ្នកកំពុងធ្វើជំនួញតូចមួយដោយខ្លួនឯងមែនទេ?

នៅពេលគ្រប់គ្រងជំនួញ អ្នកជួបប្រទះនឹងបញ្ហាច្រើនណាស់មែនទេ?

ការចាប់ផ្ដើមបើកធ្វើជំនួញដោយផ្ទាល់អាចធ្វើអោយអ្នកមានអារម្មណ៏រំភើប ហើយក៏ភ័យក្នុងពេលតែមួយដែរ ព្រោះថាការធ្វើជំនួញនីមួយៗមិនមែនជាការងាយស្រួលឡើយ អ្នកអាចជួបនឹងបញ្ហាជាចច្រើនដែរអ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឈមមុខនឹងវា។

ខណៈពេលដែលអ្នកអាចមានបញ្ហាប្រឈមជាច្រើន នៅពេលចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មតូចរបស់អ្នក ក្តីបារម្ភលើប្រាក់កម្រៃអាចជា បញ្ហាប្រឈមមួយដ៏ធំ សម្រាប់អ្នកជំនួញគ្រប់រូប មិនថាជាក្រុមហ៊ុនធំ ឬតូចឡើយ។ ការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជំនួញ ដើម្បីអាចរស់រានមានជីវិត ក្នុងទីផ្សាដែលមានការប្រកួតប្រជែងខ្លាំងដូចជាបច្ចុប្បន្ននេះ។ ជាពិសេសគឺ អាជីវកម្មខ្នាតតូចតែម្តង ព្រោះអ្នកត្រូវប្រុងប្រយ័ត្នជាមួយនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកតាំងតែពីដើមដំបូង។

 

មានវិធីជាច្រើនដែលអ្នកអាចធ្វើឱ្យអាជីវកម្មរបស់អ្នកផ្លាស់ប្តូរហិរញ្ញវត្ថុ ដោយកែប្រែដំណើរការប្រតិបត្តិការរបស់អ្នក ប៉ុន្តែមានរឿងងាយៗមួយចំនួនដែលអ្នកអាចធ្វើក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃរបស់អ្នកដើម្បីកែលម្អហិរញ្ញវត្ថុរបស់អ្នក។ គន្លឹះទាំងនេះគឺជាសកម្មភាពជាក់ស្តែងប្រចាំថ្ងៃដែលអ្នកអាចអនុវត្តដើម្បីគ្រប់គ្រងប្រាក់របស់អ្នកកាន់តែមានប្រសិទ្ធភាព។
ថ្ងៃនេះ ស្ពានសុំធ្វើការចែករំលែកជាមួយអ្នកនូវ ទិចនិចមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។

 

Posted in អាជីវកម្ម.