ហេតុអ្វីអចលនទ្រព្យអាជីវកម្មសំខាន់សម្រាប់អាជីវកម្មរបស់អ្នក?

ហេតុអ្វីអចលនទ្រព្យអាជីវកម្មសំខាន់សម្រាប់អាជីវកម្មរបស់អ្នក?

 

អាជីវកម្ម ឬ ក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបី ជួលអគាសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមបណ្ដោយផ្លូវធំដែរ។ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬ ដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ ? ថ្ងៃនេះក្រុមហ៊ុនស្ពាន នឹង ចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។

 

១. អ្វីទៅជាអចលនទ្រព្យអាជីវកម្ម?
អចលនទ្រព្យអាជីវកម្ម គឹ ជា ផ្ទះ អគារ ឃ្លាំង រោងចក្រ ឬ ដី ដែលមានស្ថិននៅតំបន់ដែលមានចរាចរមមាញឹក មានមនុស្សអ៊ូអរច្រើន ឬស្ថិននៅតំបន់សេដ្ឋកិច្ចជាដើម ដែលអាចអោយអ្នកប្រកបអាជីវកម្មបាន។

 

២. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន
ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និង ដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជាអ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។ វាធ្វើអោយអតិថិជនរបស់អ្នកងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដមណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។

 

៣. លក់ដាច់
បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬ សាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬ ទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន របស់អ្នក បើពួកគេមានមិត្ត ឬ សាច់ញាតិមានតម្រូវការ ទិញផលិតផលរបស់អ្នកនោះ ព្រោះពួកគេងាយស្គាល់បើ អតិថិជនរបស់ណែនាំប្រាប់ ពួកគេអាចមករកបានដោតខ្លួនឯង ដោយមិនចាំបាច់អោយផែនទីមើលនោះទេ។

ទីតាំងអាជីវកម្ម គឺជាផ្នែកសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម គ្រប់រូបត្រូវតែគិតដល់ ហើយនឹងស្វែងរកទីតាំងដែលសាកសម និង ប្រភេទអាជីវកម្មដូចគ្នា៕

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729

របៀបនៃការសរសេរគំរោងអាជីវកម្ម

How to write business plan
របៀបនៃការសរសេរគំរោងអាជីវកម្ម

ការប្រកបអាជីវកម្មមួយ បើអ្នកមិនមានគំរោងទេ ហាក់បីដូចជាអ្នកកំពុងជិះ ក្បួនលើមហា សមុទ្រ ដោយគ្មានទិញដៅចឹងដែរ។ បើអ្នកមានគំរោងច្បាស់លាស់ហើយអ្នក នឹងងាយ ស្រួលសម្រាប់អ្នកក្នុងការកំណត់ទិសដៅ និងទទួលបានសម្មិតិផលពីអាជីវកម្មរបស់អ្នក។
ប៉ុន្តែក្នុងការសរសេគំរោង សូមសរសេខ្ចីៗយ៉ាងតិច ពី១ ទំព័ ទៅ ២ ទំព័រ
ថ្ងៃនេះស្ពានសូមណែនាំពីរបៀបនៃការសរសេរគំរោងអាជីវកម្ម លោកអ្នកអាន ។

 

១.បកស្រាយទូទៅពីក្រុមហ៊ុនរបស់អ្នក
ការសរសេរគំរោងអាជីវកម្ម ធ្វើអោយអ្នកបានបញ្ចេញគំណិត ទាក់ទង និងការរៀបចំគំរោងអាជីវកម្មរបស់អ្នក និង ធ្វើអោយអ្នកបានសរសេរពីក្រុមហ៊ុនរបស់អ្នក មានអ្វីខ្លះ ដែលសំខាន់ក្នុងក្រុមហ៊ុនរបស់។ វាក៏មានពាក់ព័ន្ធ និងការរៀបចំរចនាសម្ព័ន្ធ
បកស្រាយអំពីក្រុមហ៊ុនរបស់អ្នក ថាក្រុមហ៊ុនរបស់អ្នកអ្វីដែលមានចំណុចដូចគ្នា នឹងក្រុមហ៊ុនដទៃ ឬ មានអ្វីដែលប្លែកក្នុងការទាក់ទាញអតិថិជនក្នុងការជាវទិញផលិតផល និងសេវាកម្មរបស់អ្នក។

 

២.វិភាគដៃគូប្រកួតប្រជែង
មិនមានជារឿងចម្លែកទេ ក្នុងវិស័យអាជីវកម្មមានការប្រកបប្រកួតប្រជែងគ្នានោះ មិនថាវិស័យណាទេ តែងមានការប្រកួតប្រជែងជានិច្ច ។ ហើយការប្រកួតប្រជែងនេះទៀតសោតបានធ្វើអោយយើងខិតខំស្វះស្វែងរកអ្វីដែលថ្មី ហើយប្លែកសម្រាប់យកឈ្នះដៃគូប្រជែង។ ប៉ុន្តែអ្នកត្រូវមានយុទ្ធសាស្ត្រ និងវិភាគពីដៃគូប្រកួតប្រជែងរបស់អ្នក ហើយអ្នកត្រូវមានវិធិសាស្ត្រយ៉ាងណា ក្នុងការដើរអោយបានមុនដៃគូប្រកួតរបស់អ្នក ។ ដូច្នេះអ្នកមិនអាចនៅស្ងៀមបានទេ បើទោះបីក្រុមហ៊ុនរបស់អ្នក មានដំណើរការល្អក្នុងខណៈនេះក៏ដោយ ក៏អ្នកត្រូវខំព្យាយាមរកអ្វីដែលថ្មីសម្រាប់អតិថិជនរបស់អ្នកជានិច្ច។ មានគំរូស្រាប់គឺក្រុមហ៊ុនទូរស័ព្ទ Nokia ជាដើម។

 

អ្នកមានត្រូវមានអ្វីខ្លះសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម?

អ្នកមានត្រូវមានអ្វីខ្លះសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម?

 

ដើម្បីធ្វើអោយក្រុមហ៊ុន សហគ្រាសរបស់អ្នកស្របច្បាប់បាន លុះត្រាតែអ្នកទៅចុះបញ្ជីពាណិជ្ជកម្មជាមុនសិន។ ប៉ុន្តែមានច្បាស់អាជីវកម្មជាច្រើន មិនសូវចង់ដឹងពីលក្ខណផ្សេងៗនៃកាចុះបញ្ជីប៉ុន្មានទេ ទើបម្ចាស់អាជីវកម្មទាំងនោះ ចាយថ្លៃចាយវាយផ្សេងៗក្នុងការជួលមេធាវី សម្រាប់សម្របសម្រួលដល់រឿងនេះ។ថ្ងៃនេះក្រុមការងារស្ពាននឹងប្រាក់ធាតុផ្សំដែលម្ចាស់អាជីវកម្មត្រូវមាន ពេលចុះបញ្ជីពាណិជ្ជកម្ម។

១. អាស័យដ្ឋាន
អាស័យដ្ឋាន នេះគឺសំដឿទៅដល់ទីតាំងក្រុមហ៊ុនរបស់អ្នក ដែលមានអាស័យដ្ឋានទាំង ផ្ទះលេខ ផ្លូវលេខ ភូមិ សង្កាត់/ ឃុំ ខណ្ឌ/ ស្រុក និង រាជធានី/ខេត្ត ។ ហេតុផលដែល ច្បាប់តម្រូវអោយក្រុមហ៊ុន នីមួយៗ មានអាស័យដ្ឋានច្បាស់លាស់នោះ គឺជៀសវាងភាន់ច្រលំ និង ពិបាកគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនឯកជនទាំងអស់។

 

២.ដើមទុន
គ្រប់អាជីវកម្ម តម្រូវអោយម្ចាស់អាជីវកម្ម បង្ហាញពីដើមទុនក្នុងអាជីវកម្ម អោយបានច្បាស់លាស់ និង តម្រូវអោយម្ចាស់អាជីវកម្ម តំកល់ប្រាក់មួយចំនូន អាស្រ័យលើអាជីវកម្មរបស់អ្នកទាំងមូលមានដើមទុនប៉ុន្មាន?

 

ហេតុផល៤ ចំណុចដែលអ្នកគួរតែធ្វើការអោយអ្នកដទៃមុននឹងអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នក

ហេតុផល៤ ចំណុចដែលអ្នកគួរតែធ្វើការអោយអ្នកដទៃមុននឹងអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នក

 

ការបើកអាជីវកម្ម ឬ ក្រុមហ៊ុន សហគ្រាសមួយ អ្នកនឹងមានរឿងជាច្រើនដែលអ្នកគួរធ្វើ និងយល់បានច្បាស់អោយស៊ីជម្រៅជាមួយនឹងកិច្ចទាំងអស់នោះ។ តើអ្នកដឹងទេថា អាជីវកម្ម ក្រុមហ៊ុន សហគ្រាសរបស់អ្នកត្រូវមានអ្វីខ្លះ? អ្នកត្រូវរៀបចំរចនាសម្ព័ន្ធ បទបញ្ជាផ្ទៃក្នុងរបស់អាជីវកម្មរបស់អ្នកយ៉ាងដូចម្ដេច? សហគ្រាសរបស់អ្នកត្រូវមានបុគ្គលប៉ុន្មាននាក់ ផ្នែកអ្វីខ្លះ? ទាំងនេះ ជារឿងសំខាន់សម្រាប់អ្នកគួរតែរៀនសូត្រ ហើយតើរឿងទាំងនេះមានបង្រៀននៅណាដែរ? ថ្ងៃនេះក្រុមហ៊ុនស្ពាននឹងចែករំលែកហេតុផល ៤ចំណុចដូចខាងក្រោម៖

 

១. រៀនពីមូលដ្ឋានគ្រឹះនៃសហគ្រាស ឬក្រុមហ៊ុន
អ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមកទេថា អ្នកនៅមានចំណុចខ្វះខាតអ្វីខ្លះក្នុងការបើកអាជីវកម្មអ្វីមួយនោះ។ មានចំនេះ ជំនាញជាច្រើន ដើម្បីធ្វើអោយក្រុមហ៊ុន សហគ្រាសរបស់អ្នកអាចដំណើរការទៅបាន ហើយអ្នកមានឲកាសបានរៀនសូត្រចំនេះដឹងទាំងនេះ ដោយគ្មានបង់ប្រាក់មួយកាក់មួយសេននោះទេ នៅពេលដែលអ្នកធ្វើការអោយក្រុមហ៊ុន និងសហគ្រាសណាមួយ។ អ្នកអាចស្វែងយល់ពីអារម្មណ៍របស់អ្នកពេលអ្នកធ្វើជាបុគ្គលិកអោយក្រុមហ៊ុនផ្សេងៗ និង ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាមួយបុគ្គលិកកក្នុងក្រុមហ៊ុន។

 

២. ភាពខ្លាំងនៃអ្នកដឹកនាំ
ជារឿងធម្មតាទេ ក្រុមហ៊ុន សហគ្រាស ឬ មិនថាប្រទេសជាតិនោះទេ មានការរីកចំរើន ខ្លាំងខ្លា អាស្រ័យលើបុគ្គលម្នាក់ ដែលជាអ្នកដឹកនាំ ចង្អុលបង្ហាញបុគ្គលទៅរកទិសដែលជោគជ័យទាំងងស់គ្នា។ មិនតែប៉ុណ្ណោះអ្នកដឹកនាំមិនត្រឹមចេះតែ ជំនាញដឹកនាំនោះទេ អ្នកដឹកនាំត្រូវមានចំនេះដឹងទូលំទូលាយ មានទាំងជំនាញរឹង និង ជំនាញទន់ មានភាពបត់បែន និង ឆ្លាតវៃក្នុងការដោះស្រាយបញ្ហាដែលនៅនឹងមុខទៀតផង។

 

Money Quiz 1

ប្រសិនបើអ្នកចង់អោយការសន្សំរបស់អ្នកមានសុវត្ថិភាពហើយចំណេញទៀតនោះ តើអ្នកគួរជ្រើសរើសយកការសន្សំតាមវិធីណាមួយក្នុងចំណោមវិធីខាងក្រោមនេះ?

a.ដាក់លុយនៅក្រោមខ្នើយគេង
b. ដាក់លុយរាល់ខែក្នុងប្រអប់ហើយយកទៅលាក់នៅកន្លែងសំងាត់
c. យកលុយទៅផ្ញើរនៅធនាគារ
d.​អោយម្ដាយឪពុកទុកអោយ