អាជីវកម្ម

តើផែនការអជីវកម្មរបស់អ្នក អាចប្រើសម្រាប់ធ្វើអ្វីខ្លះ?

Posted

បង្ហាញទៅនរណាម្នាក់ដែលជួយអោយអ្នករីកចំរើន៖ អ្នកអាចបង្ហាញផែនការអាជីវកម្មទៅកាន់ និយោជិតរបស់អ្នក សហស្ថាបនិក ឬអ្នកផ្សេងទៀតដែលនៅក្នុងក្រុមហ៊ុន ដើម្បីអោយពួកគេយល់ពីគោលដៅ និងយុទ្ធសាស្ត្ររបស់អ្នក ដើម្បីធ្វើការរួមគ្នាអោយសម្រេចគោលដៅ។ ឬមួយអ្នកអាចបង្ហាញទៅកាន់ វិនិយោគិនដែលមានសក្តានុពល អនាគតនិយោជិតនិងដៃគូរសហការរបស់អ្នក ដើម្បីបង្ហាញអោយគេដឹងពីអ្វីដែលអ្នកកំពុងធ្វើពេលបច្ចុប្បន្ន មូលហេតុ និងវិធីសាស្ត្រដើម្បីសម្រេចគោលដៅរបស់អ្នក។ តាមរយះ ផែនការអាជីវកម្ម​ ពួកគេអាចមើលឃើញថា តើគេអាចជឿជាក់លើអ្នកកំរិតណា ហើយជួយអោយពួកគេអាចសម្រេចចិត្តថា គេគួរធ្វើការសហការជាមួយអ្នករឺក៏អត់។

ជាប្រភពទុនសម្រាប់អាជីវកម្ម៖ អ្នកអាចប្រើផែនការអាជីវកម្ម ដើម្បីស្វែងរកប្រភពហិរិញ្ញបទាន។ អ្នកអាចប្រើវាដើម្បីខ្ចីប្រាក់ពីធនាគារ រឺពីវិនិយោគិនផ្សេងទៀត ដោយបង្ហាញពីស្ថានភាពហិរិញ្ញវត្ថុរបស់អ្នក និងយុទ្ធសាស្ត្រដែលអ្នកធ្វើដើម្បីទទួលបានប្រាក់ចំណូលដោយជោគជ័យ ដើម្បីធានានូវកម្ចីរបស់អ្នក។ ពួកគេចង់ដឹងពី ហានិភ័យដែលគេទទួល ពេលដែលវិនិយោគលើរូបអ្នក។

សរុបមក ផែនការអាជីវកម្ម ពិតជាមានសារៈប្រយោជន៏ណាស់ វាជួយអ្នកអោយទទួលបានជោគជ័យក្នុងមុខជំនួញរបស់អ្នក។ ដូចអ្នកបានដឹងស្រាប់ហើយ ពិភពលោករបស់យើងតែងតែមានការប្រែប្រួល។ ដូចនេះប្រសិនបើអ្នកអាចសម្រេចគោលដៅរបស់អ្នក ដោយធ្វើតាមផែនការ អ្នកអាចបន្តធ្វើទៀត។ តែប្រសិនបើអ្នកមិនទទួលបានជោគជ័យទេ អ្នកគួរតែកែប្រែឡើងវិញ ដើម្បីអោយស្របទៅនឹងការផ្លាស់ប្តូរនៃពិភពខាងក្រៅ។ អ្នកត្រូវរកថា តើចំនុចណាដែលប្រើការបាន និងមិនប្រើការបាន ហើយហេតុអ្វី។ បន្តការខិតខំប្រឹងប្រែងរបស់អ្នក ធ្វើអោយការស្រមៃរបស់អ្នកអោយក្លាយជាការពិត នោះភាពជោគជ័យនិងនៅជាមួយអ្នក។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពត៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729