តើផែនការអជីវកម្មរបស់អ្នក អាចប្រើសម្រាប់ធ្វើអ្វីខ្លះ?

រាល់ការចាប់ផ្តើមអាជីវកម្ម ទោះជាអាជីវកម្មតូចក្តី ឬធំក្តី អ្នកត្រូវតែមានផែនការអាជីវកម្ម។ ផែនការអាជីវកម្ម ជាឯកសារដែលគួរតែមាន ដើម្បីសាងគ្រឹះរឹងមាំសម្រាប់អាជីវកម្មរបស់អ្នកមុនពេលចាប់ផ្តើម។

តើផែនការអាជីវកម្មជាអ្វី?​

ផែនការអាជីវកម្ម ជាឯកសារដែលរួមមាន គោលដៅអាជីវកម្ម ផលិតផលនិងសេវាកម្ម ការវិភាគទីផ្សារ យុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុរបស់អាជីវកម្មអ្នក។ ផែនការអាជីវកម្ម ជាឯកសារដែលអ្នកត្រូវប្រើជាប់ជានិច្ចនៅពេលអ្នកធ្វើអាជីកម្ម មិនមែនជាឯកសារដែលប្រើតែមួយពេល ហើយបោះចោលនោះទេ។​

ផែនការអាជីវកម្មរបស់អ្នក អាចប្រើក្នុងមូលហេតុផ្សេងៗគ្នា មានដូចជា៖

ផែនទីសម្រាប់បង្ហាញផ្លូវអ្នក៖ ផែនការអាជីវកម្ម ជាមគ្គុទេសជួយអ្នកកំណត់គោលដៅរបស់អ្នក និងពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីសម្រេចគោលដៅ។ ការសរសេរនូវគំនិតរបស់អ្នក និងរៀបចំវាទុកនៅលើក្រដាស ពិតជាមានសារៈសំខាន់ណាស់ ព្រោះ អ្នកមើលឃើញរូបភាពទាំងមូលរបស់អាជីកម្ម និងអាចធ្វើការកែរតម្រូវប្រសិនបើចាំបាច់។ អាជីវកម្ម ដែលគ្មានផែនការ ចាត់ទុកជាការស្រមៃ ដែលមិនមានអ្វីដែលច្បាស់លាស់។

កំណត់ពីតម្រូវការ៖ ក្រោយពេលអ្នករៀបផែនការអាជីវកម្មរួច អ្នកអាចមើលឃើញរូបភាពច្បាស់លាស់ពីអ្វីដែលអ្នកត្រូវការ ដើម្បីដំណើរការអាជីវកម្មរបស់អ្នក ដូចជា៖

  • តើអ្នកផ្តល់ជូននៅផលិតផលនិងសេវាកម្មអ្វី?
  • តើទីតាំងអាជីវកម្មរបស់អ្នកនៅកន្លែងណា?​
  • តើអ្នកផ្តល់សេវាកម្មរបស់អ្នកដល់អតិថិជនតាមរយះអ្វី តាមបណ្តាញសង្គម, ដឹងជញ្ជូន, រឺមានហាងជាដើម។
  • តើអតិថិជនរបស់អ្នកជានណា ហើយអ្វីដែលធ្វើអោយអ្នកខុសពីគេ?
  • តើនរណាអាចជាដៃគូរអាជីវកម្ម និងអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនរបស់អ្នក?​
  • តើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីចាប់ផ្តើម?
  • តើគោលដៅនាពេលអនាគតរបស់អ្នកជាអ្វី៖ ការអភិវឌ្ឍផលិតផលថ្មី,​​ ពង្រីកទីផ្សារ, ពង្រីកអាជីវកម្មជាដើម។
  • តើតម្លៃអាជីវកម្មរបស់អ្នកជាអ្វី? ហេតុអ្វី អតិថិជនគួរប្រើផលិតផលរបស់អ្នក?
Posted in ផ្សេងៗ, អាជីវកម្ម.