អាជីវកម្ម

ចំនុចគួរពិចារណាមុននឹងសម្រេចចិត្តផ្លាស់ប្តូរកន្លែងធ្វើការរបស់អ្នក

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

តើអ្នកធ្វើការ ក្នុងមុខតំណែងបច្ចុប្បន្ន រយៈពេលប៉ុន្មានឆ្នាំមកហើយ? តើឥឡូវនេះ អ្នកកំពុងស្រេ្តសខ្លាំង ជាមួយការងារ ដែលកំពុងធ្វើនេះដែរឬទេ?​ ការផ្លាស់ប្តូរការងារ អាចជួយអោយអ្នកទទួលបានប្រាក់ខែខ្ពស់ ជាងមុន កន្លែងការងារប្រសើរជាងមុន និង មុខតំណែងខ្ពស់ជាងមុន។ ប៉ុន្តែប្រសិនបើអ្នកផ្លាស់ប្តូរការងារ ញឹកញាប់ពេក អាចធ្វើអោយគេសម្លឹងមកថា អ្នកមិនមានភាពស្មោះត្រង់ក្នុងការងារ ហើយអ្នកផ្ទាល់ក៏មិនទទួលបានបទពិសោធន៏ពីការងារ ដែលអ្នកបានធ្វើ។ចំណែកក្រុមហ៊ុនវិញ ខាតបង់ប្រាក់ដើម្បីជួល និងបណ្តុះបណ្តាលអ្នក។

ប្រជាជនខ្មែរភាគច្រើន ផ្លាស់ប្តូរការងារច្រើន ហើយក្នុងចំណោមនោះ ពួកគេមានផ្លាស់ប្តូរកន្លែងធ្វើការ រាល់៦ខែម្តង។ ប្រាកដណាស់ មានមុខតំណែងជាច្រើនដែលទំនេរ ហើយអ្នកអាចរកបានដោយងាយ ក៏ប៉ុន្តែ តើការធ្វើបែបនេះជាការល្អដែររឺទេ? ហេតុអ្វី?

ក្នុងជីវិតការងារ អ្នកតែងតែជួបនៅភាពស្មុគស្មាញជាច្រើន ដែលធ្វើអោយអ្នកចង់ផ្លាស់ប្តូរកន្លែងធ្វើការ។ ចូរអ្នកកុំសម្រេចចិត្តលឿនពេក ព្រោះការសម្រេចចិត្តនេះ អាចនឹងធ្វើអោយអ្នកស្តាយក្រោយ។ មុនផ្ញើរ CV របស់អ្នក ទៅកន្លែងមួយទៀត អ្នកគួរពិចារណាលើចំណុចខាងក្រោម ជាមុនសិន៖​

ជីវិតផ្ទាល់ខ្លួនរបស់អ្នក៖ តើជីវភាពរបស់គ្រួសារអ្នកនឹងទៅជាយ៉ាងណា ក្រោយពេលអ្នកផ្លាស់ប្តូរការងារ?​ តើអ្នកនឹងមានជីវភាពល្អប្រសើរ ឬលំបាកជាងមុន?​ តើធានារ៉ាប់រងដែលក្រុមហ៊ុនថ្មី ផ្តល់អោយមាន លក្ខណៈប្រសើរជាងមុនដែរឬទេ?​ អ្នកត្រូវតែប្រាកដថា ក្រុមគ្រួសារអ្នក និងរូបអ្នកផ្ទាល់មិនជួបការលំបាកជាមុនសិន មុននឹងធ្វើការផ្លាស់ប្តូរ។