កម្ចី

៤ គន្លឹះដើម្បីជ្រើសរើសធនាគារ

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រតិបតិ្តការហិរញ្ញវត្ថុភាគច្រើន ធ្វើតាមប្រពន្ធ័ធនាគារដូចជា បង់ថ្លៃសិក្សា បើកប្រាក់បៀវត្ស ផ្ទេរប្រាក់ ឬ ទិញកាតបញ្ចូលលុយក្នុងទូរស័ព្ទដៃរបស់អ្នក។ ឥលូវនេះ នៅប្រទេសកម្ពុជា ចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ មានភាពទូលំទូលាយច្រើន។ ដោយឃើញពីគុណសម្បត្តិជា ច្រើនរបស់ ធនាគារ ប្រជាជនខ្មែរបាននាំគ្នាយកប្រាក់របស់ខ្លួនទៅទុកនៅធនាគារ ជៀសជាងទុកប្រាក់នៅ ក្រោមខ្នើយ ឬក្នុងទូរដែក។

ដូចដែលអ្នកបានដឹងរួចជាស្រេចមកហើយ ធនាគារ ជាកន្លែងដែលអ្នករក្សាលុយទុកបានដោយមាន សុវត្តិភាពព្រមទាំងទទួលបានការប្រាក់បន្ថែម ហើយក៏ជាទីកន្លែងដែលអ្នកអាចស្វែងរកជំនួយ នៅពេល ដែលអ្នកខ្វះខាតប្រាក់។ អ្នកខ្លះ គាត់ចង់បើកគណនីសំរាប់សន្សំនិងប្រាក់កម្ចីនៅក្នុងធនាគារតែមួយ។ ឯអ្នកផ្សេងទៀត គាត់បែកចែកប្រាក់គាត់ដាក់នៅកន្លែងផ្សេងៗគា្ន។ វាអាស្រ័យទៅលើ របៀបនៃការរៀប ចំចាត់ចែងហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗ។

ដូចនេះ ដើម្បីជ្រើសរើសធនាគារ ដែលធ្វើអោយការរស់នៅរបស់អ្នកមានភាពប្រសើរឡើងជាងមុន អ្នកគួរ ផ្តោតទៅលើ អត្រាការប្រាក់​ ភាពងាយស្រួលដែលធនាគារផ្តល់ជូនអតិថិជន និងរង្វាន់លើកទឹកចិត្ត។ ខាង ក្រោមនេះ ជាគន្លឹះផ្សេងៗដែលអ្នកគួរពិចារណាមុនពេលសម្រេចចិត្តរើសយកធនាគារ៖

ភាពស្របច្បាប់ និងការកោតសរសើរ៖ ធនាគារដែលមានភាពល្បីល្បាញ ជាទូទៅអ្នកអាចទុកចិត្តបាន។ ហើយអ្នកមានតម្រុយជាស្រ័យនៅផលិតផល និងសេវាកម្មល្អៗ ដែលធនាគារផ្តល់ជូនអតិថិជន ហើយ វាជាជំនួយដល់ការសម្រេចចិត្តរបស់អ្នក។

អត្រាការប្រាក់៖ អត្រាការប្រាក់ ដែលធនាគារផ្តល់អោយអតិថិជនពិតជាមានសារៈសំខាន់ សម្រាប់អោយ អ្នកដឹងថា ប្រាក់របស់អ្នកនឹងកើនប៉ុន្មាន បើអ្នកជ្រើសរើសយកធនាគារមួយនេះ។ អ្នកត្រូវប្រៀបធៀប អត្រាការប្រាក់សំរាប់កម្ចី និងបញ្ញើ មុននឹងសម្រេចចិត្តវិនិយោគទៅលើធនាគារមួយ។ ដើម្បីធ្វើ ការប្រៀបធៀបអត្រាការប្រាក់ អ្នកអាចចូលទៅក្នុងគេហទំព័ររបស់ស្ពានបាន។ លើសពីនេះទៅទៀត នៅក្នុងធនាគារមួយចំនួន ផ្តល់ជូនអ្នកនៅអត្រាការប្រាក់កំរិតទាបមួយ ទោះអ្នកមិនមានគណនីបញ្ញើ មានកាលកំណត់ក៏ដោយ។ ហេតុអ្វី? ព្រោះគេផ្តល់តម្លៃទៅលើប្រាក់ ដែលអ្នកយកមកទុកនៅក្នុងធនាគារ របស់គេ ដោយគិតថា ប្រសិនបើជំនួសអោយការដាក់ប្រាក់នៅក្នុងធនាគារ អ្នកយកប្រាក់ទៅវិនិយោគលើ អ្វីផ្សេងទៀត នោះបានប្រាក់ច្រើនជាងនេះ។ នេះជាការអគុណ ចំពោះទំនុកចិត្តរបស់អ្នកទៅលើសេវាកម្ម របស់គេ។