ការសន្

ប្រភេទប្រាក់បញ្ញើដែលមាននៅប្រទសកម្ពុជា

ប្រាក់បញ្ញើសន្សំ ជាប្រាក់បញ្ញើសម្រាប់បុគ្គល​ និងសាជីវកម្ម ដែលសន្សំទុកក្នុងធនាគារ ដើម្បីទទួលបានការប្រាក់។ ជាទូទៅ ធនាគារផ្តល់អត្រាការប្រាក់តិចជាងប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែអ្នកអាចដកប្រាក់តាមតម្រូវការរបស់អ្នកបាន។​ ដើម្បីធ្វើការទូទាត់ អ្នកប្រើប្រាស់ អាចផ្ទេរប្រាក់​ ដោយដកប្រាក់ និងបង់ជាសាច់ប្រាក់សុទ្ធ។ ប្រសិនបើអ្នកចាប់អារម្មណ៏ អ្នកអាចចូលតាមlinkនេះ​ ដើម្បីប្រៀបធៀបអត្រាការប្រាក់​៖ https://spean-kh.com/saving/

ប្រាក់បញ្ញើមានកាលកំណត់ ជាប្រាក់បញ្ញើសម្រាប់បុគ្គល​ និងសាជីវកម្ម ដោយដាក់ប្រាក់បញ្ញើរបស់អ្នកក្នុងរយះពេល កំណត់ណា​មួយដើម្បីអោយបានអត្រាការប្រាក់ខ្ពស់។ ចំនួនអត្រាការប្រាក់ក្នុងគណនីនេះ អាស្រ័យទៅនឹងរយះពេលដែល អ្នកដាក់ប្រាក់។ ប្រសិនបើអ្នកចង់ដកប្រាក់របស់អ្នកមុនពេលកំណត់ ធនាគារនឹងផ្តល់ប្រាក់ដើមជូនអ្នកវិញ។ ហើយចំពោះ ការប្រាក់វិញ ធនាគារនីមួយៗមានគោលការណ៏ខុសៗគ្នា ដោយគេអាចផ្តល់ជូនការប្រាក់អ្នកក្នុងកំរិតទាប ឬ មិនផ្តល់ជូន ឬ ពិន័យថែមទៀត។ អ្នកអាចចូលមើលនៅទីនេះ ធនាគារមួយណាដែលផ្តល់អត្រាការប្រាក់ខ្ពស់ សម្រាប់ប្រភេទប្រាក់បញ្ញើមានកាលកំណត់ https://spean-kh.com/fixed-deposit/

ថ្ងៃនេះ អ្នកអាចទៅធនាគារដើម្បីបង្កើតគណនីប្រាក់បញ្ញើដែលសមស្របនឹងតម្រូវការរបស់អ្នក និងទទួលបានការប្រាក់ បន្ថែមដើម្បីបង្កើនទ្រព្យរបស់អ្នក។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពត៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/