ការសន្

វិធី 6 យ៉ាងដើម្បីបង្រៀនកូនរបស់អ្នកឱ្យចេះសន្សំប្រាក់

បង្រៀនកូនពីវិធីរកប្រាក់ដោយខ្លូនឯង៖ ផ្តល់ឱកាសអោយកូនអ្នក ធ្វើការងារតូចៗដែលសមស្របនឹងវ័យរបស់ពួកគេ។ ការធ្វើបែបនេះ អោយគាត់យល់ថា គ្មានអ្វីដែលបានមកដោយងាយ ដោយមិនចំណាយកំលាំងនោះទេ។ ហើយកូនរបស់អ្នកអាចអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់គេ និងអោយគេចេះពីការរស់នៅក្នុងសង្គមតាមរយះ ការងារដែលគេធ្វើ។ ការងារដែលកូនៗរបស់អ្នកអាចធ្វើបាន មានដូចជា៖ ជួយលាងឡានរបស់អ្នក នៅចុងសប្តាហ៏ ជាមួយអ្នក, សម្អាតផ្ទះ, ដាក់ឡែវអាវ រឺដេរកន្លែងរហែកតិចតួច, ជួយមើលកូនអ្នកជិតខាងអ្នក, ជួយលាងចាន,​ ជួយធ្វើចំការ, ខាត់ស្បែកជើងរបស់លោកប៉ា រីក៏លោកតារបស់គេ, ទៅទិញគ្រឿងទេស, បត់រូប រឺក្រងខ្សែរដៃលក់, គេអាចធ្វើការទាំងនេះ ពេលចុងសប្តាហ៏ បន្ទាប់ពីសម្រាក់ពីការៀនសូត្រ។

 

ផ្តល់អោយកូនអ្នក​ កន្លែងទុកប្រាក់ដែលមានសុវិត្ថិភាព៖ នៅពេលកូនរបស់អ្នករកប្រាក់បានហើយ ចំនុចបន្ទាប់គឺរកកន្លែង ដែលមានសុវត្ថិភាពដើម្បីទុកប្រាក់ ដូចជា កូនជ្រូក, ស្រោមសំបុត្រ រឺបើកគណនីសន្សំសម្រាប់កុមារ។ ហើយអ្នកត្រូវពន្យល់ ប្រាប់គាត់ថា លុយដែលរកបាននេះ ដើម្បីចំណាយទៅលើគោលដៅតែប៉ុណ្ណោះ។ ក្រុមហ៊ុនស្ពាន លើកទឹកចិត្តអោយនាំ កូនរបស់អ្នកទៅធនាគារដើម្បីបើកគណនីសន្សំសម្រាប់កុមារ ព្រោះគេមិនត្រឹមតែដឹងពីដំណើរការ របស់ធនាគារថែមទាំង ទទួលបានការប្រាក់បន្ថែមទៀត។​

 

បង្រៀនកូនរបស់អ្នកសរសេរពីចំណាយ៖ វិធីល្អជួយអោយកូនរបស់អ្នកឃើញពីរូបភាពនៃការចំណាយរបស់ពូកគេ គឹអោយកូនអ្នកកត់ត្រាការចំណាយទុក។ ហើយអោយកូនរបស់អ្នក សួរខ្លួនឯងថាតើការចំណាយរបស់គេត្រឹមត្រូវដែររឺទេ? ពន្យល់កូនអ្នកពីចំណាយដែលចាំបាច់និងមិនចាំបាច់ ដូចនេះពួកគេអាចរៀនពីកំហុសរបស់គេ។