អាជីវកម្ម

កំហុស 5 យ៉ាងគួរជៀសវាងនៅពេលចាប់ផ្តើមអាជីវកម្មដំបូង

ជំនាញដែលអ្នកមាន មិនអាចធានាបាននៅភាពជោគជ័យនៃអាជីវកម្មទាំងស្រុងទេ៖ មនុស្សយើងម្នាក់ៗ មានជំនាញខុសគ្នា។ អ្នកអាចមានជំនាញ ជាចុងភៅអាជីព, ជាងអគ្គិសនី ឬគ្រូបង្រៀន។ ប៉ុន្តែជំនាញជាចុងភៅអាជីពមិនអាចបើកភោជនីយដ្ឋានធំមួយជោគជ័យ ដោយមិនបានសិក្សាពី ដំណើរការណ៏ អាជីវកម្មនោះទេ។ ដំណើរការណ៏អាជីវកម្ម គីជាសកម្មភាពទាំអស់មាននៅក្នុងអជីវកម្ម រូមមានមនុស្ស ឬ ម៉ាស៊ីន ដែលផលិតផលិតផល ឬសេវាកម្ម ដូចជា ផលិតកម្ម, ការត្រួតពិនិត្យ, ការវេចខ្ចប់, ការដឹងជញ្ជូន និង ការលក់។

មិនចូលចិត្តកម្មវិធីប្រកួតប្រជែង៖​ ការចូលរួមប្រកូតផែនការអាជីវកម្ម (Business plan competition) អាចជូយអោយអ្នកអាចវាយតម្លៃផែនការអាជីវកម្មរបស់អ្នក ផ្សព្វផ្សាយគំនិតអាជីវកម្មដែលអ្នកមាន និងឳកាសជួបជាមួយ សហគ្រិនដទៃទៀតដែលអាចនឹងក្លាយជាអ្នកគាំទ្រអាជីវកម្មរបស់អ្នក នាពេលអនាគតក៏ថាបាន។ ប្រសិនបើអ្នកឈ្នះការប្រកួត អ្នកទទួលបានការទុកចិត្តជាស្រេចពីអតិថិជន គោលដៅរបស់អ្នក។ ដូចនេះ កុំខ្លាចក្នុងការនិយាយពីអាជីវកម្មរបស់អ្នកទៅកាន់មហាជន។

បរាជ័យក្នុងផែនការហិរញ្ញវត្ថុ៖ ផែនការហិរញ្ញវត្ថុ គឺជាដំណើរការណ៏ រៀបចំនៅរាល់សកម្មភាពទាំងឡាយ ដែលត្រូវធ្វើដើម្បីសម្រេចគោលដៅ ដូចជា កំណត់គោលដៅដែលចង់បាន, បរិមាណទ្រព្យនិងបំណុល ដែលមាន, វាយតម្លៃលិទ្ធភាពដែលអាចសម្រចគោលដៅ, រៀបចំសកម្មភាពដែលត្រូវធ្វើ និង អនុវត្តតាមការគ្រោងទុក។ អ្នកត្រូវតែ ពិនិត្យផែនការឡើងវិញជារៀងរាល់ឆ្នាំ ហើយធ្វើការ កែប្រែ បើចាំបាច់។

យើងទាំងអស់គ្នា តែងមានកំហុស ហើយយើងក៏អាចរៀនពីកំហុស ដើម្បីអភិវឌ្ឍខ្លូនទៅមុខ។ ប៉ុន្តែបើអ្នកដឹងមុនកំហុសឆ្គងដែលអាចនឹងកើតមានវាពិតជាជូយអោយអ្នកអាចសម្រេចគោលដៅរបស់អ្នកបានលឿនជាងមុន។  មនុស្សជាច្រើនបរាជ័យពេលចាប់ផ្តើម ប៉ុន្តែក្រោយមកពួកគេអាច នឹងទទួលបានជោគជ័យជាងការរំពឹងទុក។ ដូច្នេះសូមកុំបោះបង់ចោលនៅក្តីស្រមៃរបស់អ្នកអោយសោះ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/