កម្ចី

ចំនុចដែលគួរពិចារណា មុននឹងសម្រេចចិត្តជូលផ្ទះ លើកដំបូងរបស់អ្នក

៣. ធ្វើការចរចាជាមួយម្ចាស់ផ្ទះ

អ្នកគួរចងចាំថា អ្នកគឺជាអ្នកជួល អ្នកតែងតែមានអំណាច ដើម្បីចរចាតម្លៃជួលជាមួយម្ចាស់ផ្ទះរបស់អ្នក!

ដូចនេះហើយ សូមកុំខ្លាចក្នុងការធ្វើដូច្នេះ។ ប្រសិនបើអ្នកកំពុងស្នើសុំជួលរយៈពេលវែងមួយឆ្នាំ ឬលើសពីនេះ អ្នកអាចប្រើវាជាចំណុចចរចារ ដើម្បីបន្ថយអត្រាប្រចាំខែរបស់អ្នក។ ដូចគ្នានេះផងដែរ ខណៈម្ចាស់ផ្ទះមិនអាចមានភាពបត់បែនក្នុងតម្លៃជួលប្រចាំខែ អ្នកលើកជាសំណើរផ្សេងៗទៀតដូចជា ការសេវាកម្មបន្ថែម គ្រឿងសង្ហារឹមបន្ថែម ឬសុំបន្ថយប្រាក់តំកល់ជាដើម។

 

៤. ពិនិត្យកិច្ចសន្យាឲ្យបានត្រឹមត្រូវ

សូមធ្វើការអាន និងស្វែងយល់អោយច្បាស់ អំពីលក្ខខណ្ឌ ព្រមទាំងកាតព្វកិច្ចទាំងអស់របស់អ្នក និងម្ចាស់ផ្ទះ មុននឹងអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួល។

សូមមើលអោយប្រាកដថា អ្វីដែលអ្នក និងម្ចាស់ផ្ទះបានលើកយកមកធ្វើការចរចា និងទាមទារត្រូវបានដាក់បញ្ចូល ក្នុងកិច្ចសន្យាជួល។ សូមកុំស្ទាក់ស្ទើរ ក្នុងការសួរសំណួរ ប្រសិនបើអ្នកនៅតែមានចម្ងល់ក្នុងចំនុចណាមួយ។ សូមចុះហត្ថលេខាលើកិច្ចសន្យា បន្ទាប់ពីអ្នកយល់ច្បាស់ និងពេញចិត្តព្រមទទួលយកនូវរាល់លក្ខខណ្ឌក្នុងកិច្ចសន្យានោះប៉ុណ្ណោះ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729