កម្ចី

២ សំនួរដែលអ្នកគួរសួរខ្លួនឯង មុននឹងសម្រេចដាក់ពាក្យកម្ចីមកកាន់ធនាគារ

២. តើអ្នកមានសមត្ថភាពអាចបង់សងវិញរួចទេ?

បន្ទាប់ពីអ្នកសម្រេចចិត្តហើយថា អ្នកពិតជាត្រូវការកម្ចីមែននោះ សូមពិចារាណាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដើម្បីស្វែងរក សមត្ថភាពនៃការបង់របស់អ្នកថា អ្នកអាចបង់សងធនាគារបានប៉ុន្មានដែរក្នុងមួយខែ។ អ្នកអាចគណនារកតូលេខនេះតាមរយៈការពិចារណាពី ការប្រាក់ចំនូល និងចំណាយជាមធ្យមរបស់អ្នកប្រចាំខែ។

ហេតុអ្វីបានជាអ្នកចាំបាច់គិតពីចំនូល និងចំណាយនោះ?

វាជាការសំខាន់ ក្នុងការគណនាទុកជាមុននួវចំនួន ដែលអ្នកមានលទ្ធភាពក្នុងការបង់សងប្រចាំខែ ទៅកាន់ស្ថាប័នដែលអ្នកខ្ចី ព្រោះថាប្រសិនណាបើ អ្នកដឹងពីចំនួនប្រាក់ដែលអ្នកអាចបង់សងបាន អ្នកនឹងអាចជ្រើសវើសយកទំហំកម្ចីដែលសាកសមនឹងអ្នក។

ម្យ៉ាងទៀត អ្នកត្រូវចាំផងដែរថា នៅពេលដែលអ្នកទទួលយកកម្ចី អ្នកចាំបាច់ត្រូវដកយក ប្រាក់មួយផ្នែកនៃចំនូលរបស់អ្នក ទៅបង់សងធនាគារវិញជារៀងរាល់ខែ។ ដូចនេះ ចំណាយរបស់អ្នកគឺមានទំហំធំជាងមុន បើប្រៀបធៀបនឹងចំណាយនៅពេលដែលអ្នកមិនទាន់យកកម្ចី ព្រោះថា បន្ថែមលើប្រាក់ដែលអ្នកត្រូវចំណាយប្រចាំថ្ងៃ ប្រចាំខែទៅលើការញ៉ាំម្ហូបអាហារ ថ្លៃធ្វើដំណើរ និងចំនាយផ្សេងៗហើយនោះ អ្នកនៅមានកកាតព្វកិច្ចក្នុងការបង់សងកម្ចីជារៀងរាល់ខែផងដែរ។

លើសពីនេះទៀត អ្នកគួរគិតផងដែរពី បញ្ហាដែលអ្នកអាចនឹងជួបប្រទះនៅពេលអនាគត អ្នកត្រួវធ្វើអោយប្រាកដក្នុងចិត្តថា អ្នកនៅតែមានសមត្ថភាពអាចបង់សងទៅធនាគារបាន មិនថាអ្នកស្ថិតក្នុងកាលៈទិសៈណាក៏ដោយ។

 

សូមគណនារកចំនួនដែលអ្នកអាច ធ្វើការបង់សងប្រចាំខែទៅកាន់ស្ថាប័នដែលអ្នកខ្ចីបាន មិនថានៅក្នុងពេលដែលការប្រាក់របស់អ្នកមានកំណើន ពេលដែលចំណាយប្រចាំថ្ងៃរបស់អ្នកកើន ក្នុងករណីដែលចំនូលរបស់អ្នកថយ ឬសូម្បីតែពេលដែលអ្នកបាត់បង់ការងារជាដើម។

សរុបមកវិញ មុននឹងអ្នកសម្រេចចិត្តដាក់ពាក្យស្នើសុំ ឬទទួលយកកម្ចី សូមពិចារណាអោយបានច្បាស់លាស់ពីគោលបំនង អត្ថប្រយោជន៍ដែលអ្នកអាចនឹងទទួលបានពីកម្ចីនោះ ព្រមទាំងសាកល្បងគណនាត្រួសៗពីចំណាយដែលអ្នកនឹងត្រូវចាយ ដើម្បីស្វែងរកចំណាយដែលអ្នកអាចរ៉ាប់រងរួច។

 

សូមជ្រើសរើសទទួលយកកម្ចីតែពេលដែលអ្នកឃើញថា វាពិតជាចាំបាច់ ហើយអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងទៅកាន់ស្ថាប័នហិរញ្ញវត្ថុវិញ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/