តើផែនការអាជីវកម្មរបស់អ្នក អាចប្រើសម្រាប់ធ្វើអ្វីខ្លះ?

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 រាល់ការចាប់ផ្តើមអាជីវកម្ម ទោះជាអាជីវកម្មតូចក្តី ឬធំក្តី អ្នកត្រូវតែមានផែនការអាជីវកម្ម។ ផែនការអាជីវកម្ម ជាឯកសារដែលគួរតែមាន ដើម្បីសាងគ្រឹះរឹងមាំសម្រាប់អាជីវកម្មរបស់អ្នកមុនពេលចាប់ផ្តើម។ តើផែនការអាជីវកម្មជាអ្វី?​ ផែនការអាជីវកម្ម ជាឯកសារដែលរួមមាន គោលដៅអាជីវកម្ម ផលិតផលនិងសេវាកម្ម ការវិភាគទីផ្សារ យុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុរបស់អាជីវកម្មអ្នក។ ផែនការអាជីវកម្ម ជាឯកសារដែលអ្នកត្រូវប្រើជាប់ជានិច្ចនៅពេលអ្នកធ្វើអាជីកម្ម មិនមែនជាឯកសារដែលប្រើតែមួយពេល ហើយបោះចោលនោះទេ។​ ផែនការអាជីវកម្មរបស់អ្នក អាចប្រើក្នុងមូលហេតុផ្សេងៗគ្នា មានដូចជា៖ ផែនទីសម្រាប់បង្ហាញផ្លូវអ្នក៖ ផែនការអាជីវកម្ម ជាមគ្គុទេសជួយអ្នកកំណត់គោលដៅរបស់អ្នក និងពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីសម្រេចគោលដៅ។ ការសរសេរនូវគំនិតរបស់អ្នក និងរៀបចំវាទុកនៅលើក្រដាស ពិតជាមានសារៈសំខាន់ណាស់ ព្រោះ អ្នកមើលឃើញរូបភាពទាំងមូលរបស់អាជីកម្ម និងអាចធ្វើការកែរតម្រូវប្រសិនបើចាំបាច់។ អាជីវកម្ម ដែលគ្មានផែនការ ចាត់ទុកជាការស្រមៃ ដែលមិនមានអ្វីដែលច្បាស់លាស់។ កំណត់ពីតម្រូវការ៖ […]

ចំនុចគួរពិចារណាមុននឹងសម្រេចចិត្តផ្លាស់ប្តូរកន្លែងធ្វើការរបស់អ្នក

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 តើអ្នកធ្វើការ ក្នុងមុខតំណែងបច្ចុប្បន្ន រយៈពេលប៉ុន្មានឆ្នាំមកហើយ? តើឥឡូវនេះ អ្នកកំពុងស្រេ្តសខ្លាំង ជាមួយការងារ ដែលកំពុងធ្វើនេះដែរឬទេ?​ ការផ្លាស់ប្តូរការងារ អាចជួយអោយអ្នកទទួលបានប្រាក់ខែខ្ពស់ ជាងមុន កន្លែងការងារប្រសើរជាងមុន និង មុខតំណែងខ្ពស់ជាងមុន។ ប៉ុន្តែប្រសិនបើអ្នកផ្លាស់ប្តូរការងារ ញឹកញាប់ពេក អាចធ្វើអោយគេសម្លឹងមកថា អ្នកមិនមានភាពស្មោះត្រង់ក្នុងការងារ ហើយអ្នកផ្ទាល់ក៏មិនទទួលបានបទពិសោធន៏ពីការងារ ដែលអ្នកបានធ្វើ។ចំណែកក្រុមហ៊ុនវិញ ខាតបង់ប្រាក់ដើម្បីជួល និងបណ្តុះបណ្តាលអ្នក។ ប្រជាជនខ្មែរភាគច្រើន ផ្លាស់ប្តូរការងារច្រើន ហើយក្នុងចំណោមនោះ ពួកគេមានផ្លាស់ប្តូរកន្លែងធ្វើការ រាល់៦ខែម្តង។ ប្រាកដណាស់ មានមុខតំណែងជាច្រើនដែលទំនេរ ហើយអ្នកអាចរកបានដោយងាយ ក៏ប៉ុន្តែ តើការធ្វើបែបនេះជាការល្អដែររឺទេ? ហេតុអ្វី? ក្នុងជីវិតការងារ អ្នកតែងតែជួបនៅភាពស្មុគស្មាញជាច្រើន ដែលធ្វើអោយអ្នកចង់ផ្លាស់ប្តូរកន្លែងធ្វើការ។ ចូរអ្នកកុំសម្រេចចិត្តលឿនពេក ព្រោះការសម្រេចចិត្តនេះ អាចនឹងធ្វើអោយអ្នកស្តាយក្រោយ។ […]

៤ គន្លឹះដើម្បីជ្រើសរើសធនាគារ

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រតិបតិ្តការហិរញ្ញវត្ថុភាគច្រើន ធ្វើតាមប្រព័ន្ធធនាគារដូចជា បង់ថ្លៃសិក្សា បើកប្រាក់បៀវត្ស ផ្ទេរប្រាក់ ឬទិញកាតបញ្ចូលលុយក្នុងទូរសព្ទដៃរបស់អ្នក។ ឥលូវនេះ នៅប្រទេសកម្ពុជា ចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ មានភាពទូលំទូលាយច្រើន។ ដោយឃើញពីគុណសម្បត្តិជា ច្រើនរបស់ ធនាគារ ប្រជាជនខ្មែរបាននាំគ្នាយកប្រាក់របស់ខ្លួនទៅទុកនៅធនាគារ ជាជាងទុកប្រាក់នៅ ក្រោមខ្នើយ ឬក្នុងទូរដែក។ ដូចដែលអ្នកបានដឹងរួចជាស្រេចមកហើយ ធនាគារ ជាកន្លែងដែលអ្នករក្សាលុយទុកបានដោយមាន សុវត្តិភាពព្រមទាំងទទួលបានការប្រាក់បន្ថែម ហើយក៏ជាទីកន្លែងដែលអ្នកអាចស្វែងរកជំនួយ នៅពេល ដែលអ្នកខ្វះខាតប្រាក់។ អ្នកខ្លះ គាត់ចង់បើកគណនីសំរាប់សន្សំនិងប្រាក់កម្ចីនៅក្នុងធនាគារតែមួយ។ ឯអ្នកផ្សេងទៀត គាត់បែកចែកប្រាក់គាត់ដាក់នៅកន្លែងផ្សេងៗគា្ន។ វាអាស្រ័យទៅលើ របៀបនៃការរៀបចំចាត់ចែងហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗ។ ដូចនេះ ដើម្បីជ្រើសរើសធនាគារ ដែលធ្វើអោយការរស់នៅរបស់អ្នកមានភាពប្រសើរឡើងជាងមុន អ្នកគួរផ្តោតទៅលើ អត្រាការប្រាក់​ ភាពងាយស្រួលដែលធនាគារផ្តល់ជូនអតិថិជន និងរង្វាន់លើកទឹកចិត្ត។ […]

ប្រភេទប្រាក់បញ្ញើដែលមាននៅប្រទសកម្ពុជា

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 នាពេលបច្ចុប្បន្ន ប្រព័ន្ធធនាគារបានជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្សគ្រប់គ្នា។ ធនាគារផ្តល់ជូនអ្នកនូវ ផលិតផល និងសេវាកម្មច្រើនប្រភេទ ដូចជា ការទទួលប្រាក់បញ្ញើ, ការផ្តល់ប្រាក់កម្ចី, ការផ្ទរប្រាក់, ធនាគារតាមអ៊ិនធឺណេត, ធានារ៉ាប់រង ជាដើម។ នៅថ្ងៃនេះ ស្ពានសូមលើកយកគណនីប្រាក់បញ្ញើមកធ្វើការបកស្រាយ។ ប្រាក់បញ្ញើជា ប្រភពទុនចំបងសម្រាប់ធនាគារ ដើម្បីផ្តល់ប្រាក់កម្ចីដល់អតិថិជន។ ប្រាក់បញ្ញើមានច្រើនរូបភាពដូចជា ប្រាក់បញ្ញើផ្ទាល់ខ្លួន ឬអាជីវកម្ម និង ប្រភេទផ្សេងៗ នៃប្រាក់បញ្ញើ។ ខាងក្រោមនេះ ជាប្រភេទគណនីបញ្ញើដែលមានក្នុងប្រទេសកម្ពុជា៖ ប្រាក់បញ្ញើចរន្ត ជាប្រភេទគណនីសម្រាប់ក្រុមហ៊ុន ដែលអនុញ្ញាតអោយអ្នកធ្វើការទូទាត់តាមតម្រូវការ ដូចជា ទូទាត់វិក័យប័ត្រជាមួយដៃគូពាណិជ្ជកម្ម ឬទិញទំនិញដោយប្រើមូលប្បទានប័ត្រ ដោយមិនបាច់កាន់ប្រាក់សុទ្ធ។ នៅប្រទេសកម្ពុជា ភាគច្រើនគេហៅប្រាក់បញ្ញើនេះថា គណនីចរន្ត។ ជាទូទៅ នៅក្នុងគណនីចរន្ត អ្នកនឹងមិនទទួល […]

វិធី 6 យ៉ាងដើម្បីបង្រៀនកូនរបស់អ្នកឱ្យចេះសន្សំប្រាក់

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 អ្នកប្រហែលជាធ្លាប់លឺគេនិយាយលេងថា៖«លុយមិនសំខាន់ តែសំខាន់គឺអត់់លុយ»។ ការយល់ដឹងអំពីការសន្សំប្រាក់ អាចជួយអោយការរស់នៅមានភាពល្អប្រសើរឡើង។​ អ្នកប្រហែលធ្លាប់គិតថា​ បើកាលពីនៅក្មេង​មានអ្នកណាម្នាក់ជួយ បង្រៀនពីវិធីសន្សំប្រាក់ បច្ចុប្បន្ននេះអ្នកប្រហែលជាមានប្រាក់ច្រើនជាងនេះ។​ ការចំណាយតែងស្រួលជាងការសន្សំ។​ ដើម្បីសន្សំយើងត្រូវការពេលវេលាយូរ ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តជាខ្លាំង។​ ដូចនេះ​ ដើម្បីអោយកូនរបស់លោកអ្នកធំឡើង ជាមួយទំលាប់ល្អ, ពួកគេត្រូវរៀនសន្សំពីពេលបច្ចុប្បន្ន។ បែងចែកអោយដាច់ ការចង់បាន និង តម្រូវការ៖ ពន្យល់កូនរបស់អ្នកពីភាពខុសគ្នាររវាងការចង់បាន និង តម្រូវការ។ ហើយហេតុអ្វី តម្រូវការ មានសារៈសំខាន់ជាង។ តម្រូវការចាំបាច់របស់មនុស្សមានដូចជា អាហារសំរាប់បរិភោគ, សំលៀកបំពាក់សំរាប់គ្របដណ្តប់ ការពារពីភាពក្តៅត្រជាក់ និង ជំរកដើម្បីស្នាក់នៅការពារសុវិត្ថភាព។ មនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងបីនេះបានឡើយ។ ហើយខុសគ្នារពីតម្រូវការ ការចង់បាន ជាអ្វីដែលមនុស្សចង់ បានបន្ថែម ដើម្បីអោយការរស់នៅមានភាពងាយស្រូលជាងមុន ដូចជា […]