កម្ចី

តើកម្ចីល្អនិងកម្ចីអាក្រក់មានដូចជាអ្វីខ្លះទៅនៅប្រទេសកម្ពុជា?

បំណុលអាក្រក់

បំណុលអាក្រក់គឺជាបំណុលដែលអ្នកចំណាយទៅលើវត្ថុដែលមិនចាំបាច់និងងាយ បាត់បង់តម្លៃយ៉ាងឆាប់រហ័ស ហើយមិនបានបង្កើតចំណូលក្នុងរយៈពេលវែងបាន។ វត្ថុទាំងឡាយណាដែលងាយនឹងធ្លាក់ចុះតម្លៃឆាប់រហ័សបន្ទាប់ពីពេលដែលអ្នកបានទិញ ត្រូវបានចាត់ទុកថាជាបំណុលអាក្រក់។ ឧទាហរណ៏៖ បំណុលទាំងនោះអាចបំផ្លាញ​ទ្រព្យរបស់អ្នកបានប្រសិនបើអ្នកមិនមានលទ្ធភាពក្នុងសង អ្នកក៏មិនអាចប្រាកដដែរថាអ្នកអាចសងប្រាក់ទៅធនាគារជារាងរាល់ខែបានទេ។ ខាងក្រោមនេះគឺជាឧទាហរណ៏អំពីបំណុលអាក្រក់៖

 

  • រថយន្ដ: រថយន្ដនៅកម្ពុជាមានតម្លៃថ្លៃណាស់។ ប្រសិនបើអ្នកទិញរថយន្ដមិនមែនសម្រាប់ប្រកបរបរអាជីវកម្មទេ សូមកុំខ្ចីប្រាក់ដើម្បីចំនាយទៅលើវាឲ្យសោះពីព្រោះបំណុលប្រភេទនេះបានចាត់ទុកថាជាប្រភេទបំណុលអាក្រក់។ ដោយសារឡានដែលអ្នកបានទិញតែងតែធ្លាក់ថ្លៃរហូត។ ឧទាហរណ៏ ឧបមាអ្នកបានប្រើប្រាស់កម្ចីទិញឡាន តែចៃដន្យអ្នកបានបាត់បង់ការងារ ​នោះអ្នកប្រហែលជាបញ្ចប់ដោយការជំពាក់ប្រាក់ធនាគារ ជាហេតុដែលអ្នកត្រូវបង្ខំចិត្តលក់ឡានរបស់អ្នកដើម្បីសងប្រាក់ធនាគារ ទីបញ្ចប់អ្នកអស់ទាំងឡានព្រមទាំងជំពាក់ប្រាក់ធនាគារថែមទៀត។

 

  • កាតឥណទាន: ប្រាក់ដែលអ្នកខ្ចីប្រាក់ពីធនាគារតាមរយៈប័ណ្ណឥណទានដើម្បីទូទាត់ចំណាយប្រចាំថ្ងៃប្រចាំថ្ងៃ។ សូមចងចាំថា អត្រាការប្រាក់គឺជាឃាតករសំលាប់អ្នកដោយស្ងៀមស្ងាត់។ វាអាចបំផ្លាញជិវិតហិរញ្ញវត្ថុរបស់អ្នកបាន។

 

  • វិស្សមកាលគ្រឿងអង្ការនិងសំលៀកពាក់ថ្លៃៗ: ប្រសិនបើអ្នកមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ នូវវត្ថុទាំងនោះ សូមកុំខ្ចីប្រាក់ដើម្បីទិញវាជាពិសេសសម្រាប់យុវវ័យតែម្ដង។ អ្នកអាចរងចាំលុះត្រាតែអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការទិញ ព្រោះការជំពាក់បំណុលសម្រាប់វិស្សមកាលឬស្បែកជើងថ្លៃៗគឺជាកម្ចីមួយប្រភេទដែលគួឲ្យខ្លាចបំផុត។

 

តាមច្បាប់ទូទៅដើម្បីជៀសវាងបំណុលអាក្រក់បាន គឺ​ “ប្រសិនបើអ្នកមិនមានលទ្ធភាពក្នុងការទិញវា ហើយអ្នកមិនត្រូវការវាទៀត នោះសូមកុំទិញវា” ។ មនុស្សភាគច្រើនបានគិតថាឲ្យតែបំណុលសុទ្ធតែមិនល្អទាំងអស់។ តែផ្ទុយទៅវិញបំណុលល្អអាចជួយឲ្យអ្នកកសាងទ្រព្យសម្បត្តិរបស់អ្នកបាន​ ខណៈពេលដែលបំណុលអាក្រក់ធ្វើឲ្យអ្នកខាតបង់ដោយមិនបានធ្វើឲ្យប្រាក់របស់អ្នកកើនឡើងដូចជាបំណុលល្អទេ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/