កម្ចី

តើកម្ចីល្អនិងកម្ចីអាក្រក់មានដូចជាអ្វីខ្លះទៅនៅប្រទេសកម្ពុជា?

មុននឹងអ្នកសម្រេចចិត្តខ្ចីប្រាក់ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងយលអំពីភាពខុសគ្នារវាងកម្ចីល្អនិងកម្ចីអាក្រក់។ ប្រសិនបើអ្នកផ្ដោតទៅការដែលមិនចង់ជំពាក់បំណុល អ្នកគួតែដឹងជាមុនថា តើកម្ចីប្រភេទកម្ចីម្ដេចខ្លះជាកម្ចីល្អហើយម្ដេចខ្លះទៀតជាកម្ចីអាក្រក់។ ទាំងនេះគឺជាវិធីក្នុងការបែងចែកអំពីភាពខុសគ្នារវាងវាទាំងពីរ។

 

កម្ចីល្អ

កម្ចីល្អសំដៅទៅលើការវិនិយោគដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកកើនឡើងនៅក្នុងរយៈពេលវែងខាងមុខ នេះមានន័យថាអ្នកខ្ចីប្រាក់ដើម្បីបង្កើតប្រាក់។ហើយវាមិនគួមានផលអវិជ្ជមានទៅលើហិរញ្ញវត្ថុរបស់អ្នកនោះទេ។ កម្ចីល្អមានដូចជា៖

 

  • ការអប់រំ: ការខ្ចីប្រាក់ដើម្បីបន្តការសិក្សាពីព្រោះការអប់រំគឺជាឧទាហរណ៏ដ៏ល្អបំផុតសម្រាប់នៃកម្ចីល្អ។ វាបានអនុញ្ញាត្តិឲ្យអ្នកទទូលបានអាជីពសម្រាប់ការងារនាថ្ងៃអនាគតរបស់អ្នក។

 

  • ពង្រីកអាជីវកម្ម: ការរកប្រាក់ចំណូលគែជាអត្ថប្រយោជន៏ចំបងរបស់ម្ចាស់អាជីវកម្ម។ វាគឺជាកម្ចីដែលធ្វើឲ្យយកទៅបង្កើននូវអាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរ។ ហើយប្រសិនបើអាជីវកម្មរបស់អ្នកមានតំណើរការល្អថែមទៀត ប្រាក់ដែលអ្នកបានទទួលនឹងលើសពីប្រាក់កម្ចីដែលអ្នកបានខ្ចីពីធនាគារ។ 

 

  • ផ្ទះឬអចលនទ្រព្យ:  អចលនទ្រព្យត្រូវបានគេប្រើដើម្បីបង្កើតប្រាក់ចំណូល។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកអាចធ្វើអាជីវកម្មទៅលើវិស័យអចលនទ្រព្យបានភងដែរ។ ហេតុនេះហើយបានជាកម្ចីទិញផ្ទះក៏ត្រួវចាត់ទុកថាជាបំណុលដ៏ល្អ។ 

 

ទាំងនេះគឺជាឧទាហរណ៏នៃបំណុលល្អ។ ប៉ុន្តែវិធីដែលងាយស្រួលក្នុងការគិតគឺថាបំណុលល្អគឺជាបំណុលដែលអ្នកខ្ចីពីធនាគារហើយយកទៅប្រើក្នុងការវិនិយោគ។ ឧទាហរណ៏៖ បំណុលដែលអ្នកបានខ្ចី ដើម្បីយកវិនិយោគទុននោះទេ វាមិនត្រឹមតែជំពាក់លុយធនាគារតិចទេ វាព្រមទាំងបានបង្កើតប្រាក់ចំណូលថែមទៀត។