អាជីវកម្ម

តើអ្នកគួតែជ្រើសរើសយកឈ្មួញផ្ដាច់មុខឬមួយក៏ដៃគូរសហការនៅប្រទេសកម្ពុជា?

នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មលើកតំបូងអ្នកប្រហែលជាគិតថាតើអ្នកគួតែក្លាយជាឈ្មួញតែម្នាក់ឯងឬមួយក៏មានដៃគូសហការ? ថ្ងៃនេះស្ពាននូវគំនិតសំខាន់ៗមួយចំនួនជូនអ្នករាល់គ្នាអំពីវាទាំងពីរ មុននឹងសម្រេចចិត្តចិត្តចាប់ផ្ដើមបើកអាជីវកម្ម។

 

ឈ្មួញផ្ដាច់មុខគឺជាមនុស្សដែលធ្វើការសម្រាប់ខ្លួនឯង។ មិនមែនបានន័យថាអាជីវកម្មរបស់គេមានតែគេម្នាក់បុគ្គលិកតែម្នាក់ឯងទេ ប៉ុន្តែពួកគេអាចជួលបុគ្គលិកដ៏ទៃមកធ្វើការនៅក្រុមហ៊ុនរបស់គេបានផងដែរ។ ឈ្មួញផ្ដាច់មុខ គឺជាម្ចាស់ដែលធ្វើឲ្យមានភាពតំណើរការអាជីវកម្មដោយចូលរួមទាំងស្រុងនូវដើមទុន។

 

គុណសម្បត្តិ

  • តម្រូវការរាយការណ៏វត្ថុតិចតួច:

ពត៌មានអំពីឈ្មួញផ្ដាច់មុខគ្មាននណាម្នាក់អាចដឹងពីកាលបរិច្ឆេទរបស់ក្រុមហ៊ុនរបស់គេបានទេ។

 

  • ម្ចាស់មានការគ្រប់គ្រងពេញលេញ:

ឈ្មួញផ្ដាច់មុខមានការគ្រប់គ្រងពេញលេញនៃអាជីវកម្មរបស់ពួកគេដូច្នេះគ្មានម្ចាស់ផ្សេងទៀតទេ។

 

  • អាចបទបែនតាមកាលៈទេសៈ: 

ពួកគេមិនចាំបាច់ពិភាក្សាមួយម្ចាស់ដ៏ទៃទេជាពិសេសនៅពេលស្ថានភាពបន្ទាន់កើតឡើងនោះពួកគេអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័ស។