ការសន្

ហេតុអ្វីបានជាមនុស្សជោគជ័យតែងតែសន្សំប្រាក់នៅពេលដែលគេនៅក្មេង?

កាសន្សំប្រាក់កាន់តែមានសារៈសំខាន់ចំពោះក្មេងវ័យជំទង់ជាងការខ្ចីប្រាក់ឬមួយក៏ចរចារជាមួយម្ដាយឪពុករបស់អ្នក។ ពីព្រោះភាគច្រើនពួកគាត់មានការពិបាកក្នុងការគ្រប់គ្រងប្រាក់របស់គេហើយក៏ពិចារណាថាមិនសន្សំប្រាក់ឥលូវតែម្ដង។ ការសន្សំសំចៃប្រាក់នៅពេលវ័យក្មេងមានន័យថាអ្នកកំពុងតែរៀបចំជិវិតខ្លួននឯងនៅអនាគតដែលមានសុវត្ថិភាព និងសុវត្ថិភាពព្រោះជិវិតយើងម្នាក់ៗមិនអាចទាយទុកមុនបានទេថានឹងមានរឿងអ្វីខ្លះនឹងកើតឡើង ដូច្នេះអ្នកគួតែមានការបម្រុងទុកមិនជានិច្ច។

 

អ្នកមិនខូចខាតអ្វីដោយការសន្សំប្រាក់ហើយមានតែអនាគតដែលភ្លឺស្វាង​ប៉ុណ្ណោះ។ នៅពេលដែលអ្នកទម្លាប់ក្នុងការសន្សំប្រាក់ហើយដឹងពីគុណប្រយោជន៏នៃវានោះអ្នកនឹងគិតថាវានឹងមិនអត់បានការទេ។ ក្ដីសុបិន្ដទិញឡានមួយក្នុងក្ដីស្រមៃ និងក្លាយជាការពិតឆាប់ៗជាងអ្្នកគិតទៅទៀត។ ការសន្សំប្រាក់ទុកនៅពេលវ័យក្មេងនឹងជួយអ្នកច្រើនមានដូចជា ថ្លៃសិក្សាថ្នាក់មហាវិទ្យាល័យ សូម្បីតែទិញឡានឬផ្ទះផ្ទាល់ខ្លួនក៏អាចទៅរួចដែរ។

 

នេះគឺជាមូលហេតុដែលមនុស្សជោគជ័យភាគច្រើនតែងតែសន្សំប្រាក់សម្រាប់ថ្ងៃអនាគតនៅពេលដែលពួកគាត់នៅវ័យក្មេង ដោយពួកគាត់បានរៀបចំផែនការត្រឹមត្រូវ ព្រោះគាត់គិតថា៖

 

  • ក្លាយទៅជាមនុស្សដែលមានភាពឯករាជ្យខាងផ្នែកហិរញ្ញវត្ថុ

ដើម្បីក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើននិងជាអ្នកមានគឺអាស្រ័យទៅលើការដែលគេដោយសារគេមានភាពឯករាជ្យចំពោះផ្នែកហិរញ្ញវត្ថុរបស់គេមានន័យថាគាត់អាចទៅវិស្សមកាលនៅពេលណាដែលគាត់ចង់លំហែខួក្បាលជាដើម។

 

  • ទិញផ្ទះនិងរបស់ផ្សេងដោយខ្លួនឯង

ការដែលទិញផ្ទះគឺជាការចំណាយដ៏ធំមួយនៅក្នុងជីវិតរបស់យើងរាល់គ្នា។ ការចាប់ផ្ដើមសន្សំប្រាក់តាំងពីក្មេងបន្តិចម្ដងៗគឺជាការប្រសើរជាងការបង់រំលោះឬមួយក៏ខ្ចីប្រាក់ពីធនាគារ។