ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

គំនិតសំខាន់ៗទាំង៥ដែល “ត្រូវធ្វើ” ​អំពីការចាត់ចែងហិរញ្ញវត្ថុក្នុងឆ្នាំថ្មីនេះ

ចូលមកដល់ខែតំបូងនៃឆ្នាំថ្មីគឺមានន័យថាដល់ពេលដែលអ្នកត្រូវមានគម្រោងសម្រាប់ខែបន្ទាប់ទាំង១២ហើយ។ ប៉ុន្តែប្រសិនបើអ្នកមិនដឹងថាគួតែពីណាចាប់ផ្ដើមពីណាមកទេសូមកុំបារម្ភ។ ការគ្រប់គ្រងការចំណាយរបស់អ្នកតម្រូវឲ្យមានការសម្រេចចិត្ត និងភាពបត់បែនច្រើន។ ទាំងនេះគឺជាចំណុចដែលអាចបង្ហាញឲ្យអ្នកអ្វីដែលសំខាន់ជាងគេដែលអ្នកគួតែធ្វើនៅឆ្នាំថ្មីនេះ។ 

 

  1. រៀនគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង

ឈប់រកលេសរាល់ពេលដែលអ្នកចង់ទិញអ្វីឥវ៉ាន់ថ្មីៗដែលអ្នកត្រឹមតែចង់បានតែមិនត្រូវការ។ អ្នកប្រហែលជានិយាយថាវាត្រឹមតែជារបស់ដែលមានតម្លៃថោកទេ ប៉ុន្តែអ្នកសាកគិតមើលទៅថាប្រសិនបើរួមបញ្ចូលរបស់ដែលអ្នកគិតថាមានតម្លៃថោកនោះអ្នកនិងឃើញនូវតម្លៃពិតជាមិនខាន ហើយវាមានចំនួនច្រើន។ 

 

  1. រស់នៅនិងរៀបចំអោយមានរបៀប

អ្នកនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រាក់របស់អ្នកដោយមានសណ្ដាប់ធ្នាប់បំផុត បើមិនមានផែនការ ការរៀបចំប្រាក់របស់អ្នកដោយភាពត្រឹមត្រូវទេ នោះនឹងបរាជ័យជាមិនខាន។ នៅដែលអ្នកលៃលកការចំណាយប្រាក់ផ្ទាល់ខ្លួនអ្នកដោយមានរបៀប នោះជីវភាពអ្នកនឹងកាន់តែប្រសើរ។ អ្នកអាចរាយនូវអ្វីដែលអ្នកបានចំណាយ ដូច្នេះអ្នកនឹងដឹងថាប្រាក់របស់អ្នកបានចាយទៅលើអ្វីខ្លះហើយនឹងអ្នកនឹងដឹងថាអ្នកគួតែបន្ថយនូវលើអ្វីខ្លះដែរ។