ការចំនាយ

គន្លឹះដែលជួយឲ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នក

ការរស់នៅជាមួយការសងពីបំណុលមួយទៅបំណុលមួយគឺជាបទពិសោធដ៏មួយដ៏អាក្រក់ដែលយើងគ្រប់គ្នាមិនចង់ជួបប្រទះ ហើយរឹតតែអាក្រក់ទៀតនោះគឺការចំណាយប្រាក់ច្រើនជាងចំណូលរបស់អ្នក។ វាហាក់បីដូចជាអ្នកចង់បានរបស់មិនចេះចប់ វាអាចជាបង្កើតជាភាពតានតឹងដែលតែងតែបណ្ដាលឲ្យអ្នកមានវិបត្តិហិរញ្ញវត្ថុ។ ប្រសិនបើការចំណាយលើសប្រាក់ចំណូលគឺជាបញ្ហាមួយនៅក្នុងជិវិតរបស់អ្នក ឥលូវនេះមកដល់ពេលដែលបញ្ឈប់វាហើយ។ ទាំងនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចជួយឲ្យអ្នកចំណាយប្រាក់តិចជាងប្រាក់ចំណូលរបស់អ្នក។

 

  • យល់ថា​ហេតុអ្វីបានជាការលៃលកការចំនាយប្រាក់ជាមូលហេតុសំខាន់

បង្កើតនិងធ្វើតាមអ្វីដែលអ្នកកំណត់ដែលអាចជួយឲ្យអ្នកកាត់បន្ថយចំនួនបំណុលដែលអ្នកមាន ហើយវាក៏ជួយអ្នកក្នុងការសន្សំប្រាក់ទុកទៀតផង។ មុននឹងអ្នកចំណាយប្រាក់ទៅលើរបស់អ្វីមួយអ្នកត្រូវតែស្រមៃជាមុនសិនថាតើអ្នកមានការលំបាកប៉ុនណាក្នុងការរកប្រាក់ទាំងនោះ។​

 

  • បញ្ឈប់ការដើរទិញឥវ៉ាន់ដែលមិនចាំបាច់

ការចំណាយរបស់អ្នកគួតែជាអ្វីដែលអ្នកមានការគ្រោងទុក។ ព្យាយាមមិនទិញទំនិញនិងសេវាណាដែលផ្ដល់ការបញ្ចុះតម្លៃច្រើនប៉ុនណាក្ដី។ ហើយក៏កុំទិញឥវ៉ាន់លើសពីប្រាក់នៅក្នុងការតារាងដែលអ្នករៀបចំត្រូវចំណាយដែរ។ អ្នកត្រូវតែទៅឲ្យឆ្ងាយពីហេតុការនេះហើយទប់អារម្មណ៏របស់អ្នកឲ្យបាន។​

 

  • រាយបញ្ជីនៅពេលដែលអ្នកទៅផ្សារទិញម្ហូប

នៅពេលដែលអ្នកចូលទៅផ្សារលក់គ្រឿងទេស អ្នកត្រូវដឹងថាអ្នកគួតែទិញអ្វី។ មនុស្សភាគច្រើនតែងតែទិញរបស់ដែលមិនចាំបាច់ហើយមិនត្រូវការនៅពេលដែលគេមិនបានគិតទុកមុនថាពួកគេត្រូវការទិញអ្វីឲ្យប្រាកដ។ ដូចច្នេះដំណោះស្រាយដើម្បីកុំឲ្យហេតុការណ៏នេះកើតឡើងអ្នកគួតែបង្កើតនូវតារាងមួយដែលរាយនូវអ្វីដែលអ្នកត្រូវការទិញ។ ព្យាយាមកុំទិញនៅផ្សារទំនើប ដោយសារតែតម្លៃខុសគ្នាពីផ្សារត្រីដែលនៅជិតផ្ទះរបស់អ្នកច្រើនល្មមដែរ។