រស់នៅជាមួយបំណុល, ធ្វើយ៉ាងម៉េចទើបធ្វើឲ្យជីវិតរបស់អ្នករស់នៅបានដោយស្រួលទៅ?

បំណុលគឺជាបញ្ហាដែលអ្នកអាចដោះស្រាយបានហើយនឹងឆ្លងកាត់វាជាប្រាកដ។ ជីវិតមានភាពសាមញ្ញនៅពេលដែលអ្នកជំពាក់បំណុលតិចតួច ឧទាហរណ៏ថាអ្នកជំពាក់ចំណុលតែ១(កម្ចីទិញផ្ទះ)។ អ្នកគិតថាអ្នកផ្ដល់ការអប់រំនិងការរៀនសូត្ររបស់កូនអ្នកក្នុងឲ្យបានកាន់តែប្រសើរ និងខ្លួនឯងនៅពេលចូលនិវត្តន៏។ រួមជាមួយនឹងការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ ពិបាកចិត្តរឿងបំណុលតែងតែនាំឲ្យអ្នកមានជំងឺធ្លាក់ទឹកចិត្ត។ ខាងក្រោមនេះគឺជាវិធីសាមញ្ញមួយចំនួនដើម្បីជួយអ្នកក្នុងការកាត់បន្ថយភាពតានតឹងពីក្នុងការរស់នៅជាមួយបំណុល។ 

 

  • ជៀសវាងពីការជំពាក់បំណុលតាមដែលអ្នកអាចធ្វើទៅបាន

 ដោយសារតែអ្នកកំពុងជំពាក់បំណុលរួចស្រាប់ទៅហើយ អ្នកមិនគួរជំពាក់បំណុលណាផ្សេងទៀតនោះទេ។ ពួកយើងយល់ថាវាមិនងាយស្រួលទេក្នុងការទិញផ្ទះនិងចិញ្ចឹមកូនរបស់អ្នកដោយមិនចាំបាច់ខ្ចីលុយពីធនាគារក្នុងពេលតែមួយ។ ដូច្នេះអ្នកគួតែសន្សំប្រាក់របស់អ្នកហើយទិញតែអ្វីដែលអ្នកមានសមតិភាពទិញទៅបានហើយ។

 

  • សន្សំសំចៃនូវអ្វីដែលអ្នកត្រូវការនិងលុបចោលការចំណាយដែលមិនចាំបាច់

មនុស្សគ្រប់តែងតែត្រូវការវត្ថុបន្ថែមិនចេះចប់។  ភាពខុសគ្នារវាងអ្នកដែលមានលុយនិងអ្នកជំពាក់ចំណុលច្រើនតែជាបញ្ហានៃពេលវេលា។ ការរក្សាប្រាក់ទុកនិងការរងចាំពីបីដើម្បីសន្សំសម្រាប់ទិញរបស់ដែលអ្នកចង់បានប្រសើរជាងការខ្ចីប្រាក់ពីអ្នកផ្សេងដើម្បីមកទិញវា។​

 

Posted in កម្ចី.