ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ហេតុអ្វីបានជាពួកយើងត្រូវបង់ពន្ធ?តើមានអ្វីកើតឡើងនៅពេលដែលអ្នកមិនបង់ពន្ធនៅប្រទេសកម្ពុជា?

យើងទាំងអស់គ្នាសុទ្ធតែចង់បានសេវាកម្មរបស់រដ្ឋាភិបាលដូចជាការអប់រំដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យា ប៉ូលីស និងផ្លូវថ្នល់ល្អដែលមានភាពប្រសើរ ហើយអ្វីទាំងអស់នេះគឺសុទ្ធតែត្រូវការចំណាយលុយ។ ដូច្នេះហើយរដ្ឋាភិបាលបានប្រើប្រាស់ពន្ធសហព័ន្ធដែលអ្នកបានបង់ដើម្បីវិនិយោគលើវិស័យទាំងនោះដើម្បីជាផលប្រយោជន៏ដល់ប្រជាជនកម្ពុជា។ ដូច្នេះពន្ធដែលអ្នកបង់ឲ្យរដ្ឋនឹងត្រូវបានផ្ដល់ជូនដោយប្រយោលដល់ប្រជាជនទៅលើវិស័យទាំងនោះ។

 

  • តើមានពន្ធចំនួនប៉ុន្មានប្រភេទទៅ?

ប្រជាជនបង់ពន្ធលើអ្វីដែលពួកគេរកប្រាក់ចំណូលបាន និងទៅលើអ្វីដែលគេចំណាយ។ នៅក្នុងប្រទេសកម្ពុជាមានពន្ធទាំងអស់ចំនួន៩គឺ៖

 

  1. ពន្ធលើប្រាក់ចំណាយ
  2. ពន្ធលើប្រាក់បៀវត្ស
  3. ពន្ធកាត់ទុក
  4. ពន្ធលើតម្លៃបន្ថែម
  5. ពន្ធជាក់លាក់លើទំនិញនិសេវាមួយចំនួន
  6. ពន្ធលើទីលំនៅ
  7. ពន្ធអប្បបរមា
  8. ពន្ធលើភ្លើងបំភ្លឺសាធារណៈ
  9. និងពន្ធផ្សេងទៀតដូចជាពន្ធប៉ាតង់ និងពន្ធចុះបញ្ជីលើការជួលផ្ទះនិងដីធ្លីជាដើម។

 

  • តើមានអ្វីកើតឡើងទៅប្រសិនបើអ្នកមិនបង់ពន្ធ?

ពលរដ្ឋរាល់គ្នាមិនគួរតែគេចវេសក្នុងការបង់ពន្ធនោះទេ ហើយអ្នកក៏មិនអាចគេចផុតពីការបង់ពន្ធបានឡើយ។ នៅប្រទេសកម្ពុជា​អាត្រាបង់ពន្ធទាបរួចស្រាប់ទៅហើយប្រសិនបើធៀបជាមួយនឹងប្រទេសដ៏ទៃ ហើយអ្នកយកពន្ធពីប្រជាពលរដ្ឋទាំងអស់ ដោយអនុញ្ញាតឲ្យអ្នកដែលមានចំណូលទាបមិនត្រូវបានគិតពន្ធឡើយ។