អាជីវកម្ម

តើអ្វីទៅជាការផ្ដល់សិទ្ធលក់ដូរ?តើគួចាប់ផ្ដើមដោយរបៀបម៉េចនៅប្រទេសកម្ពុជា?

តើមានច្បាប់អ្វីដែលត្រូវធ្វើតាមទេ?

អ្នកទទួលសិទ្ធលក់ដូរត្រូវធ្វើតាមក្បួនដែលបានកំណត់ដោយម្ចាស់ដែលផ្ដល់សិទ្ធឲ្យលក់។​ ទំនាក់ទំនងរវាងអ្នកផ្ដល់និងអ្នកទទួលសិទ្ធលក់គឺត្រូវបានគ្រប់គ្រងតាមតម្រូវការដើម្បីអនុវត្តសិទ្ធនិងភារកិច្ចដោយភាពស្មោះត្រង់។ នៅក្នុងប្រទេសកម្ពុជាសិទ្ធផ្ដាច់មុខបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រមប្បវេណី និងអត្រានុកូលដ្ឋានពាណិជ្ជសញ្ញា។ ​

ក្រមរដ្ឋបវេណី ចែងពីគោលការណ៏សេចក្ដី ជំនឿនិងការទុកចិត្តរវាងគ្នាទៅវិញទៅមក។ លើអ្នកទទួលសិទ្ធផ្ដាច់មុខដែលទាក់ទងនិងភារកិច្ច ទៅតាមសន្យារបស់ពួកគេ។

អាត្រានុកូលដ្ឋានពាណិជ្ជសញ្ញាតម្រូវឲ្យមានកិច្ចសន្យាអាជ្ញាបណ្ណឬអាជ្ញាបណ្ណដើមនៃកិច្ចសន្យាអាជ្ញាប័ណ្ណ ឬសិទ្ធថតចំលងពីភាសាអង់គ្លេសទៅភាសាខ្មែរនិងវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជសញ្ញានៅកម្ពុជា។

តើអ្នកអាចទិញការផ្ដល់សិទ្ធបានដូចជាអ្វីខ្លះទៅ?

នៅពេលដែលនិយាយអំពីសិទ្ធិលក់ផ្ដាច់មុខវាមិនចាំបាច់តែជាអាហារ ឬមួយក៏ប្រភេទទឹកនោះទេ។ វាក៏អាចជាអ្វីដែលមានភាព ទាន់សម័យដូចជាដូចជា ហាងលក់សម្ភារៈទំនើប ហាងថែរសម្ផស្សនិងថែរក្សាសុខភាព ក្រុមហ៊ុនទេសចរណ៏ ឬមួយក៏សាលារៀនក៏បាន។