ធ្វើយ៉ាងម៉េទើបសន្សំប្រាក់ដើម្បីឆាប់បានទិញអ្វីដែលអ្នកចង់បាន?

ប្រជាជនខ្មែរជាច្រើនចង់មានអ្វីមួយក្នុងជិវិតរបស់គេ ប៉ុន្តែវាពិតជាមានការពិបាកខ្លាំងណាស់ដើម្បីមានគ្រោងមួយដែលត្រឹមត្រូវក្នុងការប្ដេជ្ញាចិត្តធ្វើវា។​ ថ្ងៃនេះយើងនាំមកនូវវិធី ដែលអាចជួយអ្នកក្នុងការសន្សំប្រាក់ដើម្បីទិញអ្វីដែលអ្នកចង់បានដោយងាយៗនិងលឿនជាងមុន។

 

  1. អនុវត្តតាមផែនការសន្សំប្រាក់របស់អ្នក

ចាប់ផ្ដើមដោយស្វែករកមើលអំពីចំនួនប្រាក់ដែលអ្នកចង់បាន។ ថាតើវាជាឡានថ្មីឬមួយក៏ជាដំណើរកំសាន្ដ សូមចងចាំថាការប្រែប្រួលតម្លៃគឺមានតាមរដូវ។ អ្នកដឹងថាតើអ្នកត្រូវការអ្វីខ្លះដើម្បីសន្សំហើយដល់ពេលដែលបង្កើតដឲផែនការថ្មីដើម្បីឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិតហើយ។​

 

  1. បែងចែកគណនីសន្សំប្រាក់របស់អ្នក

អ្នកគួតែបង្កើតគណនីសន្សំប្រាក់ដោយដាច់ដោយឡែកពីគ្នា។ ប្រជាជនកម្ពុជាជាច្រើនជ្រើសរើសការរក្សាទុកប្រាក់ទាំងអស់របស់អ្នកនៅក្នុងគណនីតែមួយហើយតែងតែបញ្ចប់ដោយការចាយប្រាក់លើសពីការកំណត់។ ឧទាហរណ៏អ្នកអាចបើកបើកគណនីមួយសម្រាប់ការចំណាយបប្រចាំថ្ងៃនិងមួយទៀតសម្រាប់សន្សំរក្សាទុក។ វាអាចធ្វើឲ្យប្រាក់របស់អ្នកមានសុវត្តិភាពហើយអាចធានាបានថាប្រាកដជាមិនមានពេលដែលអ្នកមានបញ្ហាមើលមិនឃើញណាមួយបានកើតឡើង។

 

  1. ធ្វើប្រាក់របស់អ្នកមិនអាចដកបាន

អ្វីដែលជាការពិបាកជាងគេនៅក្នុងការសន្សំប្រាក់បំផុតនោះគឺមិនអាចចាយប្រាក់ដែលអ្នកមាន។ ដោយអ្នកគ្រាន់តែបើកគណនីមួយដែលមិនងាយក្នុងការដកប្រាក់ ដូចជាដាក់ប្រាក់របស់អ្នកនៅក្នុងគណនីថេរ។ អ្នកនឹងបានឃើញប្រាក់របស់អ្នករីកចម្រើនពីមួយខែទៅមួយខែរហូតទាល់តែដល់គោលដៅរបស់អ្នក។

 

ភាគច្រើនប្រជាជនកម្ពុជាយើងមិនចូលចិត្តដាក់ប្រាក់នៅក្នុងធនាគារទេប៉ុន្តែតាមពិតការទុកប្រាក់នៅក្នុងផ្ទះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ទាំងនេះក៏អាចជួយឲ្យអ្នកបានគេងលក់ស្រួលតាមរយៈការផ្ដល់អ្នកនូវការមើលថែរប្រាក់របស់អ្នកដោយសុវត្តិភាពបំផុត។

គុណសម្បត្តិនិងគុណវិបត្តិសម្រាប់និស្សិតធ្វើការងារបណ្ដើខណៈពេលដែលកំពុងតែនៅរៀន

នៅពេលដែលអ្នកមកដល់វ័យជំទង់អ្នកចាប់ផ្ដើមអភិវឌ្ឍន៍ខ្លួនឯងនូវភាពឯករជ្យ។ ពួកគេក្លាយជាមនុស្សម្នាក់ដែលមានភាពទំនួលខុសត្រូវ​ជាមនុស្សពេញវ័យមួយរូប។ ការងារក្រៅម៉ោងគឺជាជម្រើសតំបូងដែលពួកគេកំពុងពិចារណា។ វាបានផ្ដល់ប្រាក់ចំណូលនិងអាចទទួលបាននូវបទេពិសោធន៏មួយដ៏មានតម្លៃថែមទៀតផង។​ទាំងនេះគឺជាគុណសម្បត្តិនិងគុណវិបត្តិសម្រាប់សិស្សនិស្សិតដែលធ្វើការបណ្ដើរហើយរៀនបណ្ដើរ។ 

 

គុណសម្បត្តិ

  • ទទួលបានបទពិសោធន៏ ពួកគេបានស្វែងរកការងារនិងយល់ពីតំណើរការនៃការសំភាសន៍ នេះគឺជាបទពិសោធន៏ដែលមិនអាចកាត់ថ្លៃបានហើយវាក៏អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលសង្គមរបស់យើងសព្វថ្ងៃ។

 

  • មានទំនួលទទួលខុសត្រូវបានច្រើន អ្នកទទួលបានបទពិសោធន៍ជាក់ស្ដែងនិងភាពទទួលខុសត្រូវនៅក្នុងវិស័ការងារ ដែលសិស្សដ៏ទៃបានសិស្សស្វែងយល់ត្រឹមតែទ្រឹស្ដី។ ហើយវាងាយស្រួលសម្រាប់អ្នកសម្រាប់សរសេរលិខិតអមឯកសារ (cover letter) សម្រាប់ការងារនៅថ្ងៃអនាគតរបស់អ្នផង។​

 

  • ទទួលបានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ វាអាចឲ្យនិសិ្សតអាចបង់ថ្លៃសាកកវិទ្យាល័យដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយពីគ្រួសាររបស់ពួកគេ។

 

  • រៀនអំពីជំនាញផ្ទាល់ខ្លួន ដើម្បីដោះស្រាយជាមួយប្រធាន បុគ្គលិករួមការងារ យុវវ័យត្រូវយល់ថាម្ចាស់ក្រុមហ៊ុនត្រូវការរកបុគ្គលិករបៀមម៉េចដូចជាការគោរពនិងទំនាក់ទំនងល្អនិងសមត្ថភាពក្នុងការធ្វើការជាមួយអ្នកដ៏ទៃ។

 

តើកម្ចីល្អនិងកម្ចីអាក្រក់មានដូចជាអ្វីខ្លះទៅនៅប្រទេសកម្ពុជា?

មុននឹងអ្នកសម្រេចចិត្តខ្ចីប្រាក់ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងយលអំពីភាពខុសគ្នារវាងកម្ចីល្អនិងកម្ចីអាក្រក់។ ប្រសិនបើអ្នកផ្ដោតទៅការដែលមិនចង់ជំពាក់បំណុល អ្នកគួតែដឹងជាមុនថា តើកម្ចីប្រភេទកម្ចីម្ដេចខ្លះជាកម្ចីល្អហើយម្ដេចខ្លះទៀតជាកម្ចីអាក្រក់។ ទាំងនេះគឺជាវិធីក្នុងការបែងចែកអំពីភាពខុសគ្នារវាងវាទាំងពីរ។

 

កម្ចីល្អ

កម្ចីល្អសំដៅទៅលើការវិនិយោគដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកកើនឡើងនៅក្នុងរយៈពេលវែងខាងមុខ នេះមានន័យថាអ្នកខ្ចីប្រាក់ដើម្បីបង្កើតប្រាក់។ហើយវាមិនគួមានផលអវិជ្ជមានទៅលើហិរញ្ញវត្ថុរបស់អ្នកនោះទេ។ កម្ចីល្អមានដូចជា៖

 

  • ការអប់រំ: ការខ្ចីប្រាក់ដើម្បីបន្តការសិក្សាពីព្រោះការអប់រំគឺជាឧទាហរណ៏ដ៏ល្អបំផុតសម្រាប់នៃកម្ចីល្អ។ វាបានអនុញ្ញាត្តិឲ្យអ្នកទទូលបានអាជីពសម្រាប់ការងារនាថ្ងៃអនាគតរបស់អ្នក។

 

  • ពង្រីកអាជីវកម្ម: ការរកប្រាក់ចំណូលគែជាអត្ថប្រយោជន៏ចំបងរបស់ម្ចាស់អាជីវកម្ម។ វាគឺជាកម្ចីដែលធ្វើឲ្យយកទៅបង្កើននូវអាជីវកម្មរបស់អ្នកឲ្យកាន់តែប្រសើរ។ ហើយប្រសិនបើអាជីវកម្មរបស់អ្នកមានតំណើរការល្អថែមទៀត ប្រាក់ដែលអ្នកបានទទួលនឹងលើសពីប្រាក់កម្ចីដែលអ្នកបានខ្ចីពីធនាគារ។ 

 

  • ផ្ទះឬអចលនទ្រព្យ:  អចលនទ្រព្យត្រូវបានគេប្រើដើម្បីបង្កើតប្រាក់ចំណូល។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកអាចធ្វើអាជីវកម្មទៅលើវិស័យអចលនទ្រព្យបានភងដែរ។ ហេតុនេះហើយបានជាកម្ចីទិញផ្ទះក៏ត្រួវចាត់ទុកថាជាបំណុលដ៏ល្អ។ 

 

ទាំងនេះគឺជាឧទាហរណ៏នៃបំណុលល្អ។ ប៉ុន្តែវិធីដែលងាយស្រួលក្នុងការគិតគឺថាបំណុលល្អគឺជាបំណុលដែលអ្នកខ្ចីពីធនាគារហើយយកទៅប្រើក្នុងការវិនិយោគ។ ឧទាហរណ៏៖ បំណុលដែលអ្នកបានខ្ចី ដើម្បីយកវិនិយោគទុននោះទេ វាមិនត្រឹមតែជំពាក់លុយធនាគារតិចទេ វាព្រមទាំងបានបង្កើតប្រាក់ចំណូលថែមទៀត។

តើអ្នកគួតែជ្រើសរើសយកឈ្មួញផ្ដាច់មុខឬមួយក៏ដៃគូរសហការនៅប្រទេសកម្ពុជា?

នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មលើកតំបូងអ្នកប្រហែលជាគិតថាតើអ្នកគួតែក្លាយជាឈ្មួញតែម្នាក់ឯងឬមួយក៏មានដៃគូសហការ? ថ្ងៃនេះស្ពាននូវគំនិតសំខាន់ៗមួយចំនួនជូនអ្នករាល់គ្នាអំពីវាទាំងពីរ មុននឹងសម្រេចចិត្តចិត្តចាប់ផ្ដើមបើកអាជីវកម្ម។

 

ឈ្មួញផ្ដាច់មុខគឺជាមនុស្សដែលធ្វើការសម្រាប់ខ្លួនឯង។ មិនមែនបានន័យថាអាជីវកម្មរបស់គេមានតែគេម្នាក់បុគ្គលិកតែម្នាក់ឯងទេ ប៉ុន្តែពួកគេអាចជួលបុគ្គលិកដ៏ទៃមកធ្វើការនៅក្រុមហ៊ុនរបស់គេបានផងដែរ។ ឈ្មួញផ្ដាច់មុខ គឺជាម្ចាស់ដែលធ្វើឲ្យមានភាពតំណើរការអាជីវកម្មដោយចូលរួមទាំងស្រុងនូវដើមទុន។

 

គុណសម្បត្តិ

  • តម្រូវការរាយការណ៏វត្ថុតិចតួច:

ពត៌មានអំពីឈ្មួញផ្ដាច់មុខគ្មាននណាម្នាក់អាចដឹងពីកាលបរិច្ឆេទរបស់ក្រុមហ៊ុនរបស់គេបានទេ។

 

  • ម្ចាស់មានការគ្រប់គ្រងពេញលេញ:

ឈ្មួញផ្ដាច់មុខមានការគ្រប់គ្រងពេញលេញនៃអាជីវកម្មរបស់ពួកគេដូច្នេះគ្មានម្ចាស់ផ្សេងទៀតទេ។

 

  • អាចបទបែនតាមកាលៈទេសៈ: 

ពួកគេមិនចាំបាច់ពិភាក្សាមួយម្ចាស់ដ៏ទៃទេជាពិសេសនៅពេលស្ថានភាពបន្ទាន់កើតឡើងនោះពួកគេអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័ស។

តើធ្វើយ៉ាងម៉េចទៅនៅពេលដែលអ្នកមានប្រាក់ចំណូលតិច?ហើយសន្សំប្រាក់របៀបម៉េច?

ការទទួលប្រាក់ចំណូលទាបគឺជាស្ថានភាពដ៏សែនពិបាកមួយដែលប្រជាជនរបស់យើងភាគច្រើនកំពុងជួបប្រទះ។រាល់ថ្ងៃវាហាក់បីដូចជាយើងតែងតែខ្វាយខ្វល់ជាមួយរឿងប្រាក់កាក់ដូចជាការបង់ថ្លៃជួលផ្ទះ ទិញម្ហូបឬគ្រឿងទេសជាដើម។ ទោះជាយ៉ាងណាក្ដីការសន្សំប្រាក់ទោះបីជាអ្នកមានចំណូលតិចក្ដីក៏អ្នកអាចសន្សំបានដែរ។ ប្រសិនបើអ្នកពិបាករកប្រាក់ចំណូលបានតិចហើយអ្នកកំពុងជួបនូវបញ្ហាទាំងនេះ ដូចច្នេះហើយទាំងនេះគឺជាចំណុចសំខាន់ៗដែលអាចជួយអ្នកបានក្នុងកំឡុងពេលពិបាកទាំងនេះ។

 

  • ថែរក្សានូវអ្វីដែលចាំបាច់ជាមុនសិន

នេះមានន័យថាអ្នកគួតែបង់ប្រាក់ឈ្នួលនិងអាហារជាមុន។ កាត់បន្ថយឬលុបចោលសេវាកម្មណាដែលមិនចាំបាច់ឬអ្នកមិនទាន់ត្រូវការនៅខណៈពេលនេះសិន។ ប្រសិនបើអ្នកបាត់បង់ការងារថែមទៀតតើអ្នកមានទ្រព្យណាដែលមិនចាំបាច់ដើម្បីលក់ដែរឬទេ? អ្នកអាចសាកមើលជុំវិញផ្ទះរបស់អ្នកថាមានអ្វីខ្លះដែលអ្នកមិនត្រូវការ។

 

  • ចាប់ផ្ដើមកាត់បន្ថយ

បន្ទាប់ពីអ្នកដឹងថាអ្វីដែលអ្នកកំពុងចំណាយអ្នកអាចកាត់បន្ថយបន្តិចម្ដងៗ។ អ្នកអាចកាត់បន្ថយវាទាំងស្រុងបានដើម្បីបន្ថយការចំណាយរបស់អ្នក។ ការកាត់បន្ថយចំណាយណាដែលមិនចាំបាច់ហើយនិងរកវិធីដែលមានតម្លៃសមរម្យ។ វាហាក់បីដូចជាបូជានៅពេលតំបូង ប៉ុន្តែពួកយើងអាចធានាបានថាវានឹងមានតម្លៃនៃការខំប្រឹងប្រែងរបស់អ្នក។