ការវិនិយោគ

ចំណុចទាំង៥សម្រាប់និយោជកវ័យក្មេងធ្វើការវិនិយោគជាលើកដំបូង

  • អ្នកត្រូវមានគោលដៅច្បាស់លាស់មុននឹងធ្វើអ្វីៗទាំងអស់

តើអ្នកកំពុងវិនិយោគទៅលើអ្វីខ្លះ? តើគោលបំណងរបស់អ្នកគឺជាអ្វី? ដោយសារតែនៅពេលដែលអ្នកមានគោលបំណងដែលអ្នកបានបង្កើត មានន័យថា សន្សំប្រាក់ដើម្បីទិញផ្ទះ ថ្លៃបង់សាលាឲ្យកូនរបស់អ្នក តំណើរកំសាន្ដ ឬមួយប្រាក់ចូលនិវត្តន៏ដែលជាពេលវេលាច្បាស់លាស់។ អ្នកត្រូវដឹងអំពីគោលដៅរបស់អ្នកថាគោលដៅជិវិតដ៏ធំរបស់អ្នកគឺជាអ្វីជាមុនសិន។

  • កុំដាក់ប្រាក់ទាំងអស់របស់អ្នកនៅកន្លែងតែមួយ

អ្នកត្រូវដាក់ប្រាក់របស់អ្នកនៅកន្លែងផ្សេងៗគ្នា។ វាគឺជាការល្អនៅពេលដែលភាគហ៊ុនឡើង ពីព្រោះអ្នកបានទទួលភាគលាភដែលអ្នកបានទិញប៉ុន្តែវាពិតជាគួរឲ្យខ្លាចក្នុងការស្រមៃណាស់នៅពេលដែលអ្នកបានបាត់បង់ប្រាក់ទាំងអស់របស់អ្នកអស់ទៅ។ អ្នកនឹងបញ្ចប់វាដោយមិនមានប្រាក់១រៀលក្នុងដៃ។ ដូច្នេះការដាក់លុយទាំងអស់នៅកន្លែងតែមួយគឺទាមទាឲ្យមានបញ្ហា។ មានឃ្លាមួយបានថា “កុំដាក់ស៊ុតទាំងអស់របស់អ្នកក្នុងកន្រ្ដកតែមួយ”។

  • ការវិនិយោគគឺតែងតែមានហានិភ័យជានិច្ច

ប្រូបាបក្នុងការវិនយោគគឺ៥០​លើ៥០ អ្នកបានប្រាក់និងបាត់បង់ប្រាក់ក្នុងរយៈពេលខ្លីណាមួយ នៅពេលដែលអ្នកគិតដល់រឿងនេះអ្នកមិនចង់ធ្វើការវិនិយោគទេ។ អ្នកមិនគួធ្វើការវិនិយោគ ច្រើនជាង៥ឆ្នាំនោះទេ ពីព្រោះប្រសិនបើទីផ្សារធ្លាក់ចុះខ្លាំងនោះអ្នកនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីយកប្រាកើវិនិយោគទាំងនោះបានទេ។ ប្រាក់ដែលអ្នកវិនិយោគកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់។