ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ដំណោះស្រាយទាំង៥ដើម្បីជំនះវិបត្តិហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា

ប្រសិនបើអ្នកកំពុងតែមានភាពស្មុគស្មាញក្នុងការគ្រប់គ្រងប្រាក់ ហើយអ្នកមើលទៅហាក់បីដូចជាមានទំលាប់មិនល្អក្នុងការសន្សំ ដូចជាចំណាយប្រាក់ច្រើនហួស និងសន្សំប្រាក់បានតិច កុំបារម្ភទាន់បារម្ភនៅមានសង្ឃឹម។ អ្វីដែលល្អគឺថាអ្នកប្រាកដជាអាចដោះស្រាយបញ្ហានេះបានដោយស្វែងយល់អំពីមូលហេតុអ្វីដែលអ្នកមានបញ្ហានេះ។ ទាំងនេះគឺជាដំណោះស្រាយបញ្ហាប្រាក់ ដើម្បីជំនះបញ្ហាប្រាក់ឲ្យបាន។

 

  1. ឈប់និយាយថា “ប្រសិនបើខ្ញុំមានលុយច្រើន”

 

វាជារឿងធម្មតាទេដែលមនុស្សគ្រប់គ្នាចង់បានប្រាក់មិនចេះចប់។ នៅពេលដែលអ្នកជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ វាជាបញ្ហាមួយដ៏សំខាន់ដែលត្រូវតែចាំថាមានលុយកាន់តែច្រើនមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ។ អ្នកមានលុយច្រើនប៉ុន្តែប្រសិនបើអ្នកមិនផ្លាស់ប្ដូទំលាប់ក្នុងការចាយលុយដោយមិនមានការពិចារណាហើយអ្នកនូវតែមិនប្ដូទម្លាប់នេះចេញទេ នោះអ្នកនៅតែជួបវិបត្តិហិរញ្ញវត្ថុដដែល។ ទទួលខុសត្រូវនូវបញ្ហារបស់អ្នកដោយខ្លួនឯងចំពោះកំហុសដែលអ្នកបានធ្វើកន្លងមកហើយរៀនពីកំហុសទាំងនោះ។

 

  1. ឈប់និយាយថា “វានឹងមិនកើតឡើងចំពោះខ្ញុំទេ”

ជីវិតតែងតែមានបញ្ហាដែលយើងមិនអាចដឹងមុនបានទេ ហើយវាក៏មិនងាយស្រួលក្នុងការគិតអំពីការចំណាយក្នុងពេលបន្ទាន់រហូត លុះត្រាតែអ្នកជួបវាដោយជាក់ស្ដែងតែម្ដង។ ការជំពាក់បំណុលក៏បានកើតឡើងនៅពេលដែលបញ្ហាបន្ទាន់។ អ្នកត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់វា។ ឧទាហរណ៏ថាអ្នកមិនបានគ្រោងទុកជាមុនទេនៅពេលដែលឡានរបស់អ្នកខូចពាក់កណ្ដាលផ្លូវ ឬមួយក៏ត្រូវទៅមន្ទីពេទ្យជាបន្ទាន់។ 

 

  1. ក្រោកឈរឡើងចំពោះសម្ពាធហិរញ្ញវត្ថុ

អភិវឌ្ឍនូវវិធីសាស្រ្ដដើម្បីជួយឲ្យអ្នកគ្រប់គ្រងប្រាក់បានល្អ។​ ឧទាហរណ៏ដូចជាចំណាយនូវប្រាក់ដែលអ្នកបានសន្សំទុកសម្រាប់ប្រើនៅពេលដែលអ្នកត្រូវការទិញអ្វីមួយដែលចាំបាច់ ដោយមិនចាំត្រូវខ្ចីប្រាក់ពីនណាម្នាក់នោះឡើយ។ ហើយតាំងចិត្តផ្លាស់ប្ដូរនិងតាំងចិត្តធ្វើវាឲ្យបាន។​