អាជីវកម្ម

តើអ្វីទៅជារបាយការណ៏ហិរញ្ញវត្ថុ?​ ហេតុអ្វីបានជាអាជីវកម្មនៅប្រទេសកម្ពុជាត្រូវការវា?

អាជីវកម្មភាគច្រើននៅប្រទេសកម្ពុជាហើយជាពិសេសនោះគឺអាជីវកម្មលក្ខណៈជាគ្រួសារភាគច្រើនមិនត្រូវការរបាយការណ៏ហិរញ្ញវត្ថុ​នោះទេ។ ពួកយើងចង់ដឹងមូលហេតុអ្វីដែលអាជីវកម្មគ្រួសារភាគច្រើនមិនត្រូវការវា ហើយពួកយើងក៏បានសាកសួរអាជីវកម្មគ្រួសារមួយ ហើយក៏គាត់បានឆ្លើយថាវាមិនសូវជាមានប្រយោជន៏ ហើយវាត្រូវការពេលវេលាច្រើននិងអ្នកចេះរៀបចំវាផងដែរ ហើយក្រោយពីពេលដែលគាត់បានរៀបចំរួចរាល់ហើយវាមិនដឹងថាធ្វើអ្វីជាមួយវាទៀតដែរ។ 

 

នៅប្រទេសកម្ពុជា របាយការណ៏ហិរញ្ញវត្ថុជាទូទៅរៀបចំដោយអាជីវកម្មធំៗ។ ចុះហេតុអ្វីបានជាអាជីវកម្មតូចក៏ត្រូវការវាដែរ? ជាតំបូងយើងនិងស្វែងយល់អំពីរបាយការណ៏ហិរញ្ញវត្ថុថាតើវាមានន័យយ៉ាងម៉េចជាមុនសិន​ តើដូចម្ដេចដែលហៅថារបាយការណ៏ហិរញ្ញវត្ថុ?របាយការណ៏ហិរញ្ញវត្ថុសង្ខេបអំពីតំណើរការនៃគណនីយ។ វាកំណត់អំពីភាពខ្លាំងនិងខ្សោយនៃអាជីវកម្ម។ មាន៣ប្រភេទនៃរបាយការណ៏ហិរញ្ញវត្ថុដែលបង្កើតឡើងដោយអាជីវកម្មភាគច្រើនជារាងរាល់ឆ្នាំ។

 

1. តារាងតុល្យការ: វាបង្ហាញអំពី ទ្រព្យ បំណុល សមធម៍ ហើយនិងការចុះបញ្ចីសង្ខេបនីមួយៗ។ ដោយនៅចុងឆ្នាំវាបង្ហាញអំពីទ្រព្យដែលអ្នកមានដូចជា យានជំនីស​ អាគារ លុយនៅក្នុងក្រុមហ៊ុនរបស់អ្នកជាដើម។ ហើយវាក៏ប្រាប់ពីចំនួនដែលអ្នកជំពាក់ផងដែរដូចជាធនាគារនិងអ្នកផ្គត់ផ្គង់សំភារៈក្នុងអាជីវកម្មរបស់អ្នក។

 

2. របាយការណ៏ចំណូល: វាបានបង្ហាញអំពីប្រាក់ចំណូល ចំណាយ ជារាងរាល់៣ខែម្ដង ៦ខែម្ដង ឬមួយជារាងរាល់ឆ្នាំ។ ជាទូទៅផ្ដល់នូវការប្រៀបធៀបទិន្នន័យ២ទៅ៣ឆ្នាំ។ វាបានអនុញ្ញាត្តិឲ្យអាជីវកម្មដឹងថាតើតំណើរការអាជីវកម្មរបស់ពួកគេកំពុងមានការចំណេញឬមួយក៏ការខាត។

 

3. របាយណ៏ការលំហូរសាច់ប្រាក់: សង្ខេបពីការចំណាយប្រាក់ប្រចាំឆ្នាំ។ នេះជួយបង្ហាញថាក្រុមហ៊ុនឬមួយក៏អាជីវកម្មត្រូវបានចំណាយអស់ប៉ុន្មានក្នុងមួយឆ្នាំៗ។