ការសន្

៤ជំហ៊ានដើម្បីចាប់ផ្ដើមបង្កើតទ្រព្យសម្បត្តិបានដោយងាយៗ

ការបង្កើតទ្រព្យសម្បត្តិចាប់ផ្ដើមដោយការរៀបចំគម្រោង។ ជីវិតមើលទៅហាក់បីដូចជាមិនដែលចេះចុះថ្លៃហើយការសន្សំក៏មិនថាចេះស្រួលដែរ។ ប្រជាជនខ្មែភាគច្រើនបានដឹងហើយថាគាត់ត្រូវតែចំណាយប្រាក់តិចជាងចំណូលរបស់គាត់ដើម្បីបង្កើតទ្រព្យសម្បត្តិ មិនថាគាត់បើកអាជីវកម្មក្ដីឬមួយក៏មានគម្រោងសន្សំប្រាក់។ ប៉ុន្តែធ្វើយ៉ាងម៉េច?

 

ទាំងនេះគឺជាវិធីទាំង៤ដែលស្ពានបានធ្វើការស្រាវជ្រាវមកចែកចាយជា​មួយអ្នកទាំងអស់គ្នាដើម្បីបង្កើតទ្រព្យសម្បត្តិរបស់អ្នកបានឲ្យបានកាន់តែច្រើន។​ ហើយវិធីទាំងនេះសម្រាប់ប្រជាជនខ្មែរគ្រប់រូបមិនថាអ្នកឋិតនៅក្នុងវ័យណាទេ។ 

 

  1. បង្កើនប្រាក់ចំណូល

ពួកយើងយល់ថាវាមានការលំបាកសម្រាប់មនុស្សភាគច្រើនក្នុងការបង្កើនប្រាក់ចំណូល។ ប៉ុន្តែអ្នកអាចស្វែងរក២ឬក៏ច្រើនជាងហ្នឹងទៀតដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក។​ នៅពេលដែលអ្នកគិតថាអ្នកមិនមានប្រាក់គ្រប់គ្រាន់ អ្នកបានដាក់គោលដៅបារ៉ាជ័យស្រាប់ទៅហើយ។ អ្នកត្រូវតែផ្លាស់ប្ដូរគំនិតមួយនេះចេញហើយជឿលើខ្លូនឯងថាអ្នកធ្វើបាន អ្នកនឹងអាចរកវិធីក្នុងការបង្កើតលុយប្រាកដជាបាន។

 

អ្នកត្រូវតែធ្វើវាឲ្យបានមុននឹងអ្នកចាប់ផ្ដើមសន្សំប្រាក់ឬមួយក៏វិនិយោគអ្នកត្រូវតែមានរកប្រាក់ដែលអ្នកអាចធ្វើបានដើម្បីសល់ប្រាក់ក្រោយពេលដែលអ្នកបានចំណាយប្រាក់ណាដែលចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

 

  1. សន្សំ

ទម្លាប់នៃការសន្សំប្រាក់ នាំឲ្យអ្នកមានភាពជោគជ័យជាមួយនឹងអ្វីៗគ្រប់អ្វីទាំងអស់។ នៅពេលនេះអ្នកមានប្រាក់គ្រប់គ្រាន់ហើយក៏កំពុងរស់នៅដោយសុខស្រួលដែរ ប៉ុន្តែអ្នកមិនសន្សំប្រាក់។ ចុះហេតុអ្វី? ជួនអ្នកចំណាយប្រាក់ទៅលើរបស់លើសពីអ្វីដែលអ្នកបានគ្រងទុក។ នេះគឺជាបញ្ហាដ៏ធំ គ្រាន់តែទិញអ្វីដែលអ្នកពិតជាត្រូវការបានហើយ។ 

 

តើអ្នកពិតជាត្រូវការទិញទូរទស្សន៍ដ៏ធំនោះទេ? អ្នកត្រូវតែសន្សំប្រាក់ពីព្រោះនៅពេលដែលអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ដែលអាចរ៉ាប់រងការរស់នៅប្រចាំថ្ងៃរបស់អ្នកហើយ អ្នកត្រូវតែរៀបចំគម្រោងដើម្បីអភិរវឌ្ឍផែនការថែមទៀត។

 

មធ្យោបាយល្អបំផុតក្នុងការសន្សំប្រាក់គឺរស់នៅទាបជាងចំណូលរបស់អ្នក។ នេះមានន័យថាប្រសិនបើអ្នករកបាន $2000 ក្នុងមួយឆ្នាំ អ្នកត្រូវតែរស់នៅដូចអ្នកដែលរកបាន$1000 ក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកចង់បានទ្រព្យសម្បត្តិថែមអញ្ចឹងអ្នកគួតែចំណាយតិចជាងចំណូលរបស់អ្នកពីព្រោះប្រាក់ដែលនៅសល់គឺជាគម្រោងសម្រាប់សន្សំដើម្បីបង្កើនទ្រព្យសម្បត្តិអ្នក។