កម្ចី

ចំនុចដែលអ្នកស្នើសុំកម្ចីទិញផ្ទះគួរស្វែងយល់មុននឹងទទួលយកកម្ចីនេះ

៤. ថ្លៃសេវាបន្ថែមទាក់ទងនឹងការទិញផ្ទះ

ជាទូទៅ មានថ្លៃសេវាបីធំៗ ដែលធនាគារតម្រូវអោយអ្នកត្រូវបង់ ពេលទទូលកម្ចីទិញផ្ទះ។ ថ្លៃសេវាទាំងនោះមានដូចជា ថ្លៃសេវារដ្ឋបាល ថ្លៃផ្ទេរកម្មសិទ្ធិ និង ថ្លៃវាយតម្លៃអចលនទ្រព្យ។ លើសពីនេះទៅទៀត ធនាគារមួយចំនួនអាចនឹងតម្រូវអោយអ្នកទិញធានារ៉ាប់រងអគ្គីភ័យផងដែរ។

៥. ស្វែងរកព័ត៌មានលំអិតទាក់ទងនឹងការបង់ផ្តាច់មិនកំណត់

សូមអ្នកកុំភ្លេចធ្វើការត្រួតពិនិត្យមើលលក្ខខ័ណ្ឌក្នុងការទូទាត់ប្រាក់សងមុនកំណត់ផង។ ជាទូទៅ ប្រសិនណាបើអ្នកត្រូវការសងផ្តាច់មុនរយៈពេលដែលបានកំណត់ ខាងធនាគារនឹងធ្វើការផាកពិន័យចំពោះអ្នក។ ម្យ៉ាងទៀត សម្រាប់ការបង់ផ្ដាច់នេះដែរ ធនាគារមួយចំនូនតម្រូវអោយអ្នកត្រូវដាក់ពាក្យសុំបង់ផ្ដាច់មុនយ៉ាងតិច៣ខែ។ ដូចនេះ ស្ពានគិតថា អ្នកគួរតែស្វែងយល់អោយច្បាស់ពីចំនុចនេះមុននឹងអ្នកសម្រេចចិត្តទទួលយកកម្ចីទិញផ្ទះ ដើម្បីកុំអោយមានបញ្ហានៅពេលក្រោយ។