កម្ចី

ចំនុចដែលអ្នកស្នើសុំកម្ចីទិញផ្ទះគួរស្វែងយល់មុននឹងទទួលយកកម្ចីនេះ

២. ជ្រើសរើសយកតែស្ថាប័នហិរញ្ញវត្ថុណាមានទំនុកចិត្ត

ចូរជ្រើសរើសយកតែធនាគារ ឬមីក្រូហិរញ្ញវត្ថុណាដែលមានកេរ្តិ៍ឈ្មោះល្អ ទទួលបានការទុកចិត្តច្រើនពីមហាជន ឬមានជំហរហិរញ្ញវត្ថុរឹងមាំ។

ហេតុអ្វីទៅ?

នេះដោយសារតែ ធនាគារភាគច្រើននៅកម្ពុជាយើង ផ្ដល់ជូនកម្ចីជាមួយអត្រាការប្រាក់ដែលមានលក្ខណៈបត់បែន មានន័យថា ធនាគារមានសិទ្ធិក្នុងការតម្លើង ឬបន្ថយ អត្រាការប្រាក់របស់អ្នកបាននៅពេលណាដែលគេចង់។

ដូច្នេះហើយ សូមជ្រើសរើសយកតែស្ថាប័នណាដែលគួរអោយទុកចិត្តប៉ុណ្ណោះ។

អ្នកក៏អាចទាក់ទងមកកាន់ស្ពាន ដើម្បីធ្វើការដាក់ពាក្យស្នើសុំកម្ចីនេះបានដែរ។ យើងមានធនាគារសហការជាច្រើនដែលអាចផ្ដល់ជូនកម្ចីប្រភេទនេះជូនអ្នក។ បន្ទាប់ពីអ្នកដាក់ពាក្យជាមួយយើងបានសម្រេច ធនាគារដែលជាដៃគូរបស់ស្ពាន នឹងធ្វើការទាក់ទងទៅអ្នក ក្នុងរយៈពេល 1-2 ថ្ងៃនៃថ្ងៃធ្វើការ។

៣.សាកសួរពត៌មានលំអិតទាក់ទងនឹងកម្ចី

មុននឹងទទួលយកកម្ចី អ្នកគួរធ្វើការស្វែងយល់ពីវាអោយបានច្បាស់លាស់ជាមុនសិន។ អ្នកគួរស្វែងរកពត៌មានលំអិតទាក់ទងលក្ខខណ្ឌរបស់កម្ចីដូចជា សួរអំពីអត្រាការប្រាក់ សួរថា តើមានកម្រៃសេវាលើពាក្យស្នើសុំកម្ចីដែរឬទេ? សួរអំពីរយៈពេលអនុម័តកម្ចី និងសំនួរផ្សេងៗទាក់ទងការបង់សងជាដើម។ ប្រសិនណាបើ អ្នកសួរសំនួរទៅកាន់ភ្នាក់ងារឥណទានហើយ តែគេមិនអាចផ្ដល់នូវពត៌មានមួយច្បាស់លាស់ជូនអ្នកបានទេនោះ ជម្រើសដែលល្អ អ្នកគួរស្វែងរកធនាគារថ្មីតែម្ដងទៅ។ សូមជ្រើសរើសយកស្ថាប័នណា ដែលអាចផ្ដល់ពត៌មានហិរញ្ញវត្ថុច្បាស់លាស់ និងមានបទពិសោធន៍ក្នុងវិស័យនេះយូរឆ្នាំហើយ។