កម្ចី

ចំនុចដែលអ្នកស្នើសុំកម្ចីទិញផ្ទះគួរស្វែងយល់មុននឹងទទួលយកកម្ចីនេះ

ចំនុចដែលអ្នកស្នើសុំកម្ចីទិញផ្ទះគួរស្វែងយល់មុននឹងទទួលយកកម្ចីនេះ

 

តាមរយៈអត្ថបទមុន អ្នកបានដឹងខ្លះៗរួចមកហើយទាក់ទងនឹង កម្ចីទិញផ្ទះ អត្ថប្រយោជន៍ និងលក្ខណៈពិសេសរបស់វា។

យ៉ាងណាមិញ ថ្ងៃនេះ ស្ពានចង់រំលែកបន្ថែម ជាមួយអ្នកនូវចំនុចមួយចំនួន ដែលអ្នកគួរធ្វើការពិចារណា មុននឹងអ្នកសម្រេចចិត្តទទួលយកកម្ចីប្រភេទនេះ។

 

១. ស្វែងរក និងធ្វើការប្រៀបធៀបពីប្រាក់កម្ចីទិញផ្ទះជាមួយស្ពាន

 

បន្ទាប់ពីអ្នកសម្រេចចិត្តថា អ្នកចង់បានកម្ចីទិញផ្ទះហើយនោះ សូមចាប់ផ្តើម ធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកព័ត៌មាន ទាក់ទងនឹងធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលអាចនឹងផ្តល់ជូននូវកម្ចីនេះដល់អ្នក។ អ្នកអាចចូលមើល ក្នុងគេហទំព័ររបស់ស្ពាន ដើម្បីធ្វើការប្រៀបធៀប និងស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលសាកសមនឹងអ្នកបំផុត។ សាកល្បងប្រើប្រាស់សេវាកម្មរបស់យើង ឥឡូវនេះ តាមរយៈគេហទំព័រ http://spean-kh.com។ វាមានភាពរហ័ស ងាយស្រួល និងជាពិសេសជាងនោះទៅទៀតគឺ មិនមានគិតថ្លៃសេវាពីអ្នកទេ!