កម្ចី

វិធី៥យ៉ាងដែលអ្នកអាចជួយអ្នកអោយទទួលបានកម្ចី នៅពេលដែលអ្នកមានប្រវត្តិឥណទានមិនល្អ

វិធី៥យ៉ាងដែលអ្នកអាចជួយអ្នកអោយទទួលបានកម្ចី នៅពេលដែលអ្នកមានប្រវត្តិឥណទានមិនល្អ

 

តាមរយៈអត្ថបទពីមុនៗរបស់យើង អ្នកបានដឹងរួចមកហើយថា វាជាការសំខាន់ដែលអ្នកត្រូវមានពិន្ទុឥណទានល្អ។

ប៉ុន្តែ តើគួរធ្វើយ៉ាងណាទៅ ប្រសិនបើអ្នកមានប្រវត្តិឥណទានមិនល្អរួចហើយនោះ?

 

តើអ្នកនៅអាចមានឱកាស ទទួលបានការអនុម័តចំពោះការស្នើសុំកម្ចីដែរឬទេ?

ដំណឹងល្អសម្រាប់អ្នក!

 

ជាក់ស្ដែង ក្នុងច្បាប់នីមួយៗ វាតែងតែមានករណីលើកលែងជានិច្ច។ ក្នុងករណីខ្លះ ទោះបីអ្នកមានពិន្ទុឥណទានមិនល្អក្ដី អ្នកនៅតែអាចទទួលបានប្រាក់កម្ចី។

 

យ៉ាងម៉េចទៅ?

សូមចាំថា ពិន្ទុឥណទានមិនមែនជាកត្តាតែមួយ ដែលធ្វើអោយធនាគារសម្រេចចិត្តថា នឹងទទួល ឬបដិសេធសំណើររបស់អ្នកនោះទេ។ វាគ្រាន់តែជាឧបករណ៍មួយ ដែលធនាគារប្រើក្នុងការវាយតំលៃពាក្យស្នើសុំកម្ចីប៉ុណ្ណោះ។ ក្រៅពីពិន្ទុឥណទានហើយ នៅមានកត្តាជាច្រើនទៀត ដែលធ្វើអោយធនាគារសម្រេចចិត្តបដិសេធសំណើររបស់អ្នក ដូចជា កម្រិតហានិភ័យដែលគេនឹងប្រឈម គោលនយោបាយធនាគារ និងកត្តាជាច្រើនផ្សេងទៀត។

 

ដូចច្នេះ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ គឺធ្វើយ៉ាងណាកម្ចាត់ចោលអោយបាន នូវរាល់បញ្ហាទាំងឡាយដែលធនាគារព្រួយបារម្ភ ហើយទទួលយកកម្ចីដែលអ្នកស្នើ។

 

ថ្ងៃនេះ ស្ពានចង់ចែករំលែកជាមួយអ្នកនូវគន្លឹះមួយចំនួន ដែលអ្នកគួរចងចាំ ពេលដែលអ្នកស្នើកម្ចី ប៉ុន្តែមានប្រវត្តិឥណទានមិនល្អ។