ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

គំនិតដែលជួយឲ្យនិសិ្សតនៅប្រទេសកម្ពុជាអាចរកប្រាក់បន្ថែមបាន

នៅពេលដែលអ្នកនៅជានិសិ្សតម្នាក់អ្នកមិនមានប្រាក់គ្រប់គ្រាន់ទេហើយពួកយើងយល់ថាអ្នកត្រូវការចំណាយប្រាក់ជាច្រើន ហើយពេលខ្លះយើងក៏មិនអាចពឹងផ្អែកទៅលើម្ដាយឪពុកអ្នកទាំងស្រុងដែរ ដូចច្នេះអ្វីដែលល្អនោះគឺរកការងារក្រៅម៉ោងគឺជាជម្រើសដ៏ល្អបំផុត។

 

  1. ធ្វើការងារក្រៅក្របខណ្ឌ

ប្រសិនបើអ្នកចូលចិត្តសរសេរឬមួយក៏រចនាប្លង់នៅពេលដែលអ្នកទំនេរ។ មានការងារក្រៅក្របខណ្ឌច្រើនណាស់ដែលរងតម្រូវឲ្យអ្នកមានជំនាញណាមួយដែលនរណាគ្មានដូចអ្នក កំពុងរងចាំ។ តើអ្នកមានចំណាប់អារម្មណ៏ខាងសរសេរអត្តបទដែលទាក់ទងអំពីប្រាក់និងហិរញ្ញវត្ថុដែរឬទេ? អ្នកអាចចូលរួមជាមួយពួកយើងបាន សូមកំស្ទាក់ស្ទើក្នុងការទំនាក់ទំនងពួកយើង ហើយផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់ speankh@gmail.com! ពួកយើងកំពុងរងចាំអ្នក។

 

  1. បង្រៀន

ការងារនេះ គឺល្អបំផុតប្រសិនបើអ្នកកំពុងរៀន។ អ្នកអាចបង្រៀនសិស្សដ៏ទៃដែលមានបទពិសោធន៏តិចជាងអ្នក។ ឧទាហរណ៏ប្រសិនបើអ្នកចេះភាសាបរទេសឬជំនាញណាមួយ ដែលសិស្សដ៏ទៃទៀតកំពុងស្វែងរកគ្រូហើយពេលខ្លះពួកគេមករកអ្នកផ្ទាល់តែម្ដង។ ជាពិសេសនិសិត្សដែលគ្នាមកពីខេត្តមិនសូវនិយាយភាសាអង់គ្លេសបានល្អហើយពួកគេពិតជាត្រូវការអ្នកបង្រៀនខ្លាំងណាស់ ឬក៏អ្នកអាចសួរគេថាតើពួកគេចង់ឲ្យអ្នកជួយឲ្យនិយាយភាសាអង់គ្លេសបានល្អដែរឬទេ?