អាជីវកម្ម

ចំណុចទាំង៦ដែលម្ចាស់អាជីវកម្មគួតែជៀសវាង

  1. មិនត្រូវប្រើធនធានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់

កុំប្រើធនធានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ដើម្បីចាប់ផ្ដើមបើកអាជីវកម្ម ហើយសន្មត់ថាអ្នកនឹងខ្ចីប្រាក់ធនាគារនៅពេលក្រោយ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្មតំបូង។ ពេលខ្លះគ្រប់អាជីវកម្មទាំងអស់មិនមែនដើរដោយងាយស្រួលដូចអ្វីដែលអ្នកគិតនោះទេ។ ចុះបើអាជីវកម្មនោះដួលរលំទៅ យ៉ាងម៉េច? នៅពេលនោះម្ចាស់អាជីវកម្មប្រាកដជាមានការខកចិត្តជាខ្លាំង ដោយសារតែ អាជីវកម្មមិនតំណើរការហើយព្រមទាំងជំពាក់លុយធនាគារថែមទៀត។ ដូចច្នេះហើយសូមមេត្តាពិចារណាឲ្យមានការប្រុងប្រយ័ត្នបំផុត និងត្រូវមានប្រាក់ផ្ទាល់ខ្លួនខ្លះ។

 

  1. មិនត្រូវមិនខ្វល់ក្នុងការស្វែងយល់អំពីកិច្ចសន្យាជួល

មុននឹងអ្នកសម្រេចចិត្តជូលកន្លែងធ្វើអាជីវកម្មសូមចាំថា លុះត្រាតែការព្រមព្រៀងនោះមានភាពត្រឹមត្រូវដោយស្របទៅតាមច្បាប់។ ពួកយើងបានសរសេរពិភាក្សាអំពីកិច្ចសន្យាជួលដើម្បីដឹងឲ្យកាន់តែច្បាស់សូមចូលអាន : https://spean-kh.com/2017/11/27/everything-that-you-should-know-about-leasing-in-camboida/

 

  1. មិនត្រូវពឹងផ្អែកនរណាម្នាក់ឲ្យជួយសរសេរគម្រោងអាជីវកម្មរបស់អ្នក

ត្រូវចាំថានេះគឺជាអាជីវកម្មរបស់អ្នក​ ដូចនេះហើយអ្នកមានទំនួលខុសត្រូវទៅលើអាជីវកម្មរបស់អ្នកគ្រប់យ៉ាងមិនថាមានអ្វីកើតឡើងទេ។ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវហើយសរសេរគម្រោងអាជីវកម្ម ដោយខ្លួនឯងពីព្រោះមិនមានអ្នកណាគិតអំពីអាជីវកម្មរបស់អ្នកសំខាន់ដូចជាម្ចាស់អាជីវកម្មនោះទេ។ នោះអ្នកនឹងមានការគ្រប់គ្រងហើយព្រមទាំងមានគុណសម្បត្តិច្រើនទៀតផងដែរ។