អាជីវកម្ម

ចំណុចទាំង៦ដែលម្ចាស់អាជីវកម្មគួតែជៀសវាង

បញ្ហាបានធ្វើឲ្យម្ចាស់អាជីវកម្មមិនបានត្រៀមខ្លួនរួចរាល់ក្នុងពេលដែលបញ្ហាទាំងនោះបានមកដល់។ មានបញ្ហាជាច្រើនដែលម្ចាស់អាជីវម្មត្រូវតែពិចារណាមុននឹងចាប់ផ្ដើមបើកអាជីវកម្ម។ ពួកយើងបានពិភាក្សាសរសេរអត្តបទនេះរួចហើយ សូមចូលអាន https://spean-kh.com/2017/11/28/six-best-ideas-before-starting-your-own-business/2/

 

ទាំងនេះគឺជាកំហុសទាំង៦ដែលម្ចាស់អាជីវកម្មបានប្រព្រឹត្តពីមុនមក។ ហើយជាអ្វីដែលអ្នកមិនគួធ្វើទៀតទេ៖

 

  1. មិនត្រូវមើលងាយតម្លៃទេ

វាពិតជាសំខាន់ណាស់ក្នុងការគណនានូវតម្លៃពិតនូវមុខទំនិញដែល។​ កុំគ្រាន់តែប៉ាន់ស្មានតម្លៃពីព្រោះនូវពេលដែលត្រូវទិញនោះតម្លៃនឹងចេញមកផ្សេងពីអ្វីដែលអ្នកស្មាន។ ប្រសិនបើតម្លៃទាំងនោះមានតម្លៃតិចជាងតម្លៃពិត នោះមិនជាបញ្ហាទេហើយរឹតតែល្អថែមទៀតផង ប៉ុន្តែប្រសិនបើថ្លៃជាងតម្លៃដែលអ្នកប៉ានស្មាន នោះអ្នកនឹងមានការតត់ស្លុតហើយមិនទាន់ត្រៀមខ្លួនមិនទាន់ជាមិនខាន។

 

  1. មិនត្រូវមើលងាយការប្រកួតប្រជែង

មានម្ចាស់អាជីវកម្មជាច្រើនមិនខ្វល់អំពីការប្រកួតប្រជែង ហើយក៏មិនសូវខ្វល់អំពីអាជីវកម្មផ្សេងៗនៅក្នុងទីផ្សាដែរ។ ឧទាហរណ៏ថានៅប្រទេសកម្ពុជាឥលូវនេះមានហាងកាហ្វេជាច្រើនណាស់ដែលទើបតែបើកថ្មីៗនេះ ដូចអ្នកដែរ ហើយគ្រប់ហាងកាហ្វេទាំងអស់សុទ្ធតែ ជាស្រដៀងៗគ្នា ហេតុដូចច្នេះហើយអ្នកត្រូវរកវិធីសាស្រ្ដណាដែរខុសប្លែកដែលហាងដ៏ទៃមិនទាន់មាន។