កម្ចី

ធ្វើដូចម្ដេចទៅទើបប្រជាជនខ្មែរចាប់ផ្ដើមបង់ប្រាក់បំណុលបាន?​

នៅពេលដែលអ្នកកំពុងជំពាក់គេអាចជាបទពិសោធន៏មួយដ៏សែនពិបាក។ មិនថាអ្នកឋិតនៅក្នុងកាលៈទេសៈណាទេ ប្រសិនបើអ្នកចុះហត្ថលេខាកម្ចីប្រាក់ហើយ នោះអ្នកនឹងមានទួនាទីក្នុងការសងប្រាក់ទៅម្ចាស់បំណុលវិញហើយ ទោះបីជាអ្នកបាត់បង់ការងារឬក៏មានគ្រោះថ្នាក់ចរាចរណ៏ក៏ដោយ អ្នកក៏នៅតែមានភារកិច្ចក្នុងការសងប្រាក់វិញដែរ។

 

ប្រជាជនខ្មែរភាគច្រើនព្យាយាមមិនជំពាក់បំណុលពីព្រោះវាមានការពិបាកណាស់ក្នុងការសងប្រាក់វិញណាស់ ប៉ុន្ដែតម្រូវការចេះតែមាន ។ តាមពិតការចាប់ផ្ដើមសងប្រាក់មិនសូវមានភាពពិបាកប៉ុន្មានទេ ប្រសិនបើអ្នកគិតវាឲ្យវិជ្ជមាន ដោយរៀបចំគម្រោងសងប្រាក់ឲ្យបានត្រឹមត្រូវ។​​ នេះគឺជាវិធីដែលអាចជួយឲ្យអ្នកជំនះវាបាន។ វាអាចរាងពិបាកបនិ្តចតំបូង ប៉ុន្តែប្រសិនបើអ្នកធ្វើតាមមួយៗដោយមានភាពអត់ធ្មត់ជាមួយការណែនាំរបស់ស្ពាន ដោយកុំដាក់សម្ពាធទៅវាខ្លាំងពេក នោះអ្នកនឹងជោគជ័យជាប្រាកដ។

 

  1. រាយនៅបំណុលទាំងឡាយណាដែលអ្នកមាន

យកក្រដាសមួយមក ហើយរាយនូវបំណុលនិងការប្រាក់ទាំងប៉ុន្មានដែលអ្នកមាន។ ហើយបន្ទាប់ពីរាយហើយ នោះអ្នកនឹងថាអ្នកជំពាក់ប្រាក់ធនាគារប៉ុន្មានហើយ។ កុំស្លន់អីប្រសិនបើអ្នកឃើញចំនួនទឹកប្រាក់ដែលអ្នកជំពាក់ច្រើន ពីព្រោះវាមិនមែនជាវិធីក្នុងការដោះស្រាយបញ្ហាទេ។​

 

  1. ត្រូវដឹងថាអ្នកត្រូវការពេលប៉ុន្មានក្នុងការសងបំណុល

អ្នកអាចគណនាថាចំនួនប្រាក់ប៉ុន្មានដែលអ្នកត្រូវសងរាល់ខែ។ បន្ទាប់មកអ្នកអាចសាកស្រមៃថាអ្នកនឹងត្រូវការពេលប៉ុន្មានដើម្បីសងរួចរាល់។ រូបមន្ដដែលអ្នកសងបំណុលរួច= ចំនួនបំណុលដែលអ្នកមាន/រយៈពេលដែលអ្នកត្រួវសង។