ការសន្

ចំនុចដែលអាចជួយអ្នកសន្សំប្រាក់ក្នុងពេលដែលអ្នកជួលផ្ទះ

២. ស្វែងរកមិត្តរួមបន្ទប់ បើអាចទៅរួច

ការបែងចែកប្រាក់ឈ្នួលជាមួយនរណាម្នាក់គឹ តែងតែមានតម្លៃថោកជាង ការបង់លុយជួលទាំងអស់តែម្នាក់ឯង។

ប្រសិនបើបន្ទប់របស់អ្នកធំពេកសម្រាប់ការរស់នៅម្នាក់ឯង ហើយអ្នកនៅសល់ទីធ្លាធំល្មម ដែលអាចអោយចែករំលែកជាមួយមនុស្សម្នាក់ទៀតបាន ឬនៅសល់បន្ទប់ទំនេរនៅក្នុងផ្ទះដែលអ្នកជួល អ្នកគួរពិចារណាស្វែងរកមិត្តរួមបន្ទប់ម្នាក់ ដើម្បីកាត់បន្ថយនូវថ្លៃឈ្នួលដែលអ្នកត្រូវបង់។

វាជាការល្អបំផុត ប្រសិនបើអ្នកអាចរកមិត្តភក្តិ ឬអ្នកស្គាល់ណាដែលកំពុងស្វែងរកកន្លែងរស់នៅ ដើម្បីចែករំលែកកន្លែងរស់នៅជាមួយគ្នា ព្រមទាំងបែងចែកចំណាយផងដែរ។

៣. ព្យាយាមសន្សំសំចៃលើការប្រើប្រាស់អគិ្គសនី

ប្រសិនបើអ្នកមិនប្រើគ្រឿងអេឡិចត្រូនិចរបស់អ្នកទេនោះ សូមដកខ្សែភ្លើងចេញ។ ដូចគ្នានេះដែរ សូមកុំបើកភ្លើងចោល នៅពេលដែលអ្នកចេញក្រៅផ្ទះ ឬមិនមានការចាំបាច់ក្នុងការប្រើវា។ ការធ្វើបែបនេះ មិនត្រឹមតែអាចជួយអ្នក កាត់បន្ថយបានខ្លះទៅលើចំណាយក្នុងការប្រើប្រាស់អគិ្គសនីនោះទេ វាក៏ជាការជួយការពារបរិស្ថានមូយផងដែរ។

៤. ធ្វើអាហារញ៉ាំដោយខ្លួនឯង

ជាការពិតណាស់ មនុស្សម្នាក់ៗត្រូវការញ៉ាំ ដើម្បីរស់។ ការញ៉ាំមិនមែនអ្វី ដែលចោលជាញ្ហាធំដុំនោះទេ ប៉ុន្តែបញ្ហានោះគឺ ការដែលអ្នកចំណាយប្រាក់ច្រើនហួសហេតុទៅលើម្ហូប។

ស្ពានជឿជាក់ថា តាមផ្ទះជួលនីមួយៗ តែងតែមានផ្ទះបាយ សម្រាប់អោយអ្នករស់នៅចំអិនអាហារ។ 

អ្នកគួរសាកល្បងប្រើវា អោយមានប្រយោជន៍ ដោយធ្វើអាហារញ៉ាំខ្លួនឯង។ ការធ្វើអាហារញ៉ាំខ្លួនឯង នឹងជួយអាចកាត់បន្ថយចំណាយលើការញ៉ាំក្រៅ យ៉ាងតិចក៏30% ទៅ50%ដែរ។ ដូចច្នេះហើយ ប្រសិនបើអាច សូមព្យាយាមកាត់បន្ថយការទិញម្ហូបក្រៅ ហើយសាកល្បងចំអិនអាហារញ៉ាំដោយខ្លួនឯង។

ទាំងនេះគ្រាន់តែជាចំនុចខ្លះដែលអាចជួយអ្នកក្នុងការសន្សំប្រាក់ពេលអ្នកជួលផ្ទះ។ ប៉ុន្តែអ្នកគួរចាំថា វិធីសន្សំដែលល្អបំផុត គឺការចេះគ្រប់គ្រងចំនូល និងចំណាយរបស់អ្នក។ ការចេះបែងចែងចំណាយ និងតម្រូវការ នឹងជួយអ្នកសន្សំប្រាក់បានកាន់តែងាយស្រួល។

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742