អាជីវកម្ម

តើពេលណាដែលគួរបន្ថែមដើមទុនលើអាជីវកម្មរបស់អ្នក?

តើពេលណាដែលគួរបន្ថែមដើមទុនលើអាជីវកម្មរបស់អ្នក?

 

តើលោកអ្នកមានឆ្ងល់ទេថា​ ហេតុអ្វីបានជាក្រុមហ៊ុន ឬ អាជីវកម្មរបស់អ្នកមានមួយចំនួនចេះតែរីកចំរើនទៅៗ​ ហើយពូកគេមានប្រាក់ចំណូលកាន់តែច្រើនទៅៗ ទាំងដែលអ្នកទាំងនោះសុទ្ធតែ ចាប់ផ្ដើមពីបាតដៃទទេដូចយើងចឹង សួរហេតុអ្វីបានជាពួកគេជោគជ័យ ? តើមានអ្វីដែលជាថ្នាំអ្វីដែលអោយជោគជ័យកាន់ខ្លាំងឡើងក្នុងវិស័យពាណិជ្ជកម្មនោះ?

 

ចេះមើលកាលៈទេសៈ និង ឲកាស

 

រាល់អ្នកធ្វើអាជីវកម្មទាំងអស់ តែងតែចំណាំទុក ថា ខែនេះលក់ដាច់ជាងខែមុន។ ហេតុអ្វីទៅ ?

 

អ្នកអាជីវកម្មគួរ យល់ច្បាស់ពីទីផ្សារ និង​ ដឹងពីតម្រូវការអតិថិជន។ រាល់អាជីវកម្មទាំងអស់ អ្នកលក់ត្រូវស្វែងយល់អោយបានស៊ីជម្រៅ តម្រូវការទីផ្សារ​ បើអ្នកធ្វើបានមុនគេ អ្នកនឹងជោកគជ័យខ្លាំង តែបងអ្នកបរាជ័យ អ្នកនឹងបានទទួលបទពិសោធន៍ល្អៗ។ តើមើលកាលៈទេស នឹង ឲកាសអំណោយផលតាមរបៀបណាទៅ ?

 

អ្នកធ្វើជំនួញត្រូវមាន​ ទស្សនៈវែងឆ្ងាញ។ ឧទាហរណ៍ជាក់ស្ដែង កាហ្វេអាម៉ាហ្សូន មីហិរ។ ការបន្ថែមសាខា របស់ប្រេនទាំងពីរ ស្របទៅតាមតម្រូវការទីផ្សារ ហើយការ បន្ថែមទីតាំងនេះ ទៀតសោត ត្រូវការមានដើមទុនបន្ថែម។ ទោះការពង្រីកសាខា​ពិតជាត្រូវការដើមទុនបន្ថែម តែ ការពង្រីក អាច កើនឡើង ឬ ថយចុះ នៃលំហូរប្រាក់ចំណូលរបស់អ្នក ដូច្នេះ សូមមានប្រុងប្រយ័ត្ន សិក្សាអោយបានច្បាស់ និង ជាពិសេស​ ទីតាំងភូមិសាស្ត្រសំខាន់ខ្លាំងណាស់ ​ដែលអ្នកត្រូវគិតពិចារណា មុននឹងអ្នកវាយលុកចូលទីផ្សារ។