កម្ចី

កម្ចីទិញផ្ទះ

តើអ្វីទៅជាកម្ចីទិញផ្ទះ?

 

កម្ចីទិញផ្ទះ គឺជាប្រភេទកម្ចីដែលត្រូវបានរចនាឡើង ដើម្បីជួយអ្នកស្នើ ក្នុងការទិញផ្ទះ ឬដី ដែលគេចង់បាន។

 

ហេតុអ្វីបានជាអ្នកចាំបាច់ស្នើសុំកម្ចីទិញផ្ទះ? វាមានអត្ថប្រយោជន៍អ្វីខ្លះទៅ? តើអ្នកគួរធ្វើការស្នើសុំកម្ចីនេះ នៅពេលណាដែរ?

 

ដូចដែលស្ពានបានលើកឡើងកាលពីខាងដើមហើយថា កម្ចីទិញផ្ទះ គឺជាប្រភេទកម្ចី សម្រាប់ការទិញផ្ទះ ឬដី។ 

 

ប្រសិនបើអ្នកមានបំណងចង់ទិញដី ឬផ្ទះ តែមិនមានថវិកាគ្រប់គ្រាន់ ឬ អ្នកមិនចង់ចំណាយប្រាក់ក្នុងចំនួនច្រើនក្នុងពេលតែមួយ តែអ្នកចង់ទិញផ្ទះ ឬដីតាមរយៈការបង់រំលោះ រយៈពេលវែងនោះ ការស្នើសុំកម្ចីទិញផ្ទះអាចជាជម្រើសមួយដែលប្រសើរបំផុតសម្រាប់អ្នក។

 

ហេតុអ្វីទៅ?

 

នេះដោយសារតែ កម្ចីប្រភេទកម្ចីនេះ ដែលត្រូវបានរចនាឡើង ដើម្បីជួយអ្នក ក្នុងការទិញផ្ទះ ឬដី ដែលអ្នកចង់បាន ជាមួយនឹងអត្រាការប្រាក់ទាប និងរយៈពេលវែង។ 

 

ជាទូទៅ នៅពេលអ្នកស្នើសុំកម្ចីនេះ អ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់ទៅ 70% នៃតម្លៃអចលនទ្រព្យដែលអ្នកនឹងទិញ ជាមួយអត្រាការប្រាក់ទាប និងរយៈពេលសងវែង។ 

 

យ៉ាងណាមិញ សម្រាប់អត្រាការប្រាក់ និងរយៈពេលសងនៅតាមធនាគារនីមួយៗគឺ មានលក្ខណៈខុសៗគ្នា។នៅតាមធនាគារខ្លះ អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ អាចទាបរហូតដល់8%ក្នុងមួយឆ្នាំ ឯរយៈពេលសងវិញ អ្នកអាចស្នើបានរហូតដល់ 15ឆ្នាំ ទៅ 25ឆ្នាំ អាស្រ័យទៅលើគោលការណ៍របស់ធនាគារ។