លុយ

គុណសម្បត្តិនៃការចាយប្រាក់សុទ្ធនិងការចាយប្រាក់តាមប្រព័ន្ធឌីជីថល

ដោយសារតែពិភពលោកមានការផ្លាស់ប្ដូរបច្ចេកវិទ្យាសព្វថ្ងៃ ប្រជាជនចាប់ផ្ដើមឆ្ពោះទៅកាន់ភាពលែងចាយប្រាក់សុទ្ធ។ មនុស្សតែងតែមានបញ្ហារហូត ឧទាហរណ៏នៅពេលដែលមនុស្សប្រើប្រាស់សាច់ប្រាក់​ ពួកគាត់ត្រូវប្រឈមមុខនៅការកាន់តាមខ្លូន និងខ្លាចចោរលួច តែបើនៅពេលដែលប្រើប្រាស់លុយតាមប្រព័ន្ធឌីជីថលវិញពួកគាត់មានភាពភ័យខ្លាចក្នុងការប្រឈមមុខនឹងភាពលួចវិញ។​ ប៉ុន្តែវាមិនសូវមានភាពស្មុគស្មាញបែបនេះទេ។

 

នៅប្រទេសកម្ពុជាមានវិធីពីយ៉ាងក្នុងការបង់ប្រាក់ គឺការបង់ប្រាក់ដោយសាច់ប្រាក់សុទ្ធ និងមួយទៀតគឺការបង់ប្រាក់តាមប្រព័ន្ធឌីជីថល។ វិធីទាំងពីរនេះសុទ្ធតែមានគុណសម្បត្តិតរាងខ្លួន។
ទាំងនេះគឺជាគុណសម្បត្តិនៃការប្រើប្រាស់សាច់ប្រាក់សុទ្ធ៖

 

  • អ្នកណាក៏ទទួលប្រាក់សុទ្ធដែរ

សម្រាប់ការចាយលុយតាមប្រាក់ប្រពន័្ធឌីជីថល នៅប្រទេសកម្ពុជាមានតែហាងមួយទំនើប ប៉ុណ្ណោះដែលព្រមទទួលយក។ ប៉ុន្តែវាមិនទទូលទេ ហើយក៏មិនប្រើច្រើនដែរ​ នៅកន្លែងមួយចំនួនដូចជា នៅតាមផ្សារ អញ្ចឹងហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែជាជម្រើសល្អមួយ។ យ៉ាងណាមិញប្រសិនបើអ្នកចង់បង់ប្រាក់តាមប្រាព័ន្ធឌីជីថល អ្នកត្រូវតែស្វែងរកថាតើហាងទំនិញឬក៏ភោគជនីដ្ឋាននោះព្រមទទួលវាដែរឬក៏អត់ដោយសារតែនៅប្រទេសកម្ពុជាយើង ការចាយប្រាក់តាមប្រព៏ន្ធឌីជីថលមិនសូវជាមានភាពទូលំទូលាយនៅឡើយទេ។ ​

 

  • វាធ្វើឲ្យអ្នកសប្បាយចិត្ត

មនុស្សយើងទូទៅតែងសប្បាយចិត្តនៅពេលនិងពេញចិត្តនឹងខ្លួនឯងនៅពេលដែលខ្លួនឯងមានលុយកាន់នៅក្នុងដៃ។