未分類 Uncategorised

ចំណុចទាំង៥សម្រាប់និយោជកវ័យក្មេងធ្វើការវិនិយោគជាលើកតំបូង

Posted on

ការវិនិយោគគឺជាជម្រើសសម្រាប់មនុស្សណាដែលចង់ក្លាយជាអ្នកមាននៅរយៈពេលយូរខាងមុខ។ ប្រជាជនខ្មែរជាច្រើនបារាជ័យក្នុងការចាប់គ្រប់គ្រងប្រាក់របស់អ្នកដោយសារតែត្រូវបានគេបំភ័យឬមិនដឹងថាត្រូវចាប់ផ្ដើមពីណាមក។ ការវិនិយោគអាស្រ័យទៅលើវិធីផ្សេងៗគ្នា ​ថាតើគួរតែដាក់ប្រាក់របស់អ្នកនៅទីណា។ ទាំងនេះគឺជាចំណុចទាំង៥ដែលនិយោជកវ័យក្មេងទើបតែចាប់ផ្ដើមធ្វើការវិនិយោគតំបូង៖   អ្នកមិនចាំបាច់ពូកែនឹងជំនាញខាងវិនិយោគទេ អ្នកមិនចាំបាច់គិតវាតែម្នាក់ឯងនោះទេ ពីព្រោះអ្នកមានអ្នករៀបចំផែនការហិរញ្ញវត្ថុ អ្នកប្រឹក្សាយោបល់ទ្រព្យសម្បត្តិ ដើម្បីណែនាំនិងរងចាំផ្ដល់យោបល់ជូនអ្នក។   ចាប់ផ្ដើមវិនិយោគកាន់តែឆាប់គឺជាអត្ថប្រយោជន៏មួយដ៏សំខាន់ អាយុដែលល្អបំផុតគឺនៅកំឡុងអាយុ២០ឆ្នាំ ពីព្រោះអ្នកមិនអាចត្រលប់វិលទៅក្មេងវិញបានទេ។ គេនិយាយថា “អ្នកហួសពេលក្នងការចាប់ផ្ដើមវិនិយោគហើយ” នេះមិនមែនជាលេសដ៏ល្អនោះទេ។ ប៉ុន្តែការវិនិយោគយឺត ប្រសើរមិនធ្វើសោះតែម្ដង។ ឲ្យតែអ្នកមិនធ្វើវាឲ្យមានហានិភ័យ នោះនឹងមិនមានអ្វីអាក្រក់កើតឡើងនោះទេ ហើយប្រសិនបើអ្នកបានបាត់បង់ប្រាក់នៅក្នុងទីផ្សារ នោះអ្នកនៅមានពេលច្រើនទៀតដើម្បីប្រមូលប្រាក់ទាំងនោះមកវិញមុនពេលដែលអ្នកត្រូវការវានៅពេលចាស់ទៅ។  

未分類 Uncategorised

ដំណោះស្រាយទាំង៥ដើម្បីជំនះវិបត្តិហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា

Posted on

ប្រសិនបើអ្នកកំពុងតែមានភាពស្មុគស្មាញក្នុងការគ្រប់គ្រងប្រាក់ ហើយអ្នកមើលទៅហាក់បីដូចជាមានទំលាប់មិនល្អក្នុងការសន្សំ ដូចជាចំណាយប្រាក់ច្រើនហួស និងសន្សំប្រាក់បានតិច កុំបារម្ភទាន់បារម្ភនៅមានសង្ឃឹម។ អ្វីដែលល្អគឺថាអ្នកប្រាកដជាអាចដោះស្រាយបញ្ហានេះបានដោយស្វែងយល់អំពីមូលហេតុអ្វីដែលអ្នកមានបញ្ហានេះ។ ទាំងនេះគឺជាដំណោះស្រាយបញ្ហាប្រាក់ ដើម្បីជំនះបញ្ហាប្រាក់ឲ្យបាន។   ឈប់និយាយថា “ប្រសិនបើខ្ញុំមានលុយច្រើន”   វាជារឿងធម្មតាទេដែលមនុស្សគ្រប់គ្នាចង់បានប្រាក់មិនចេះចប់។ នៅពេលដែលអ្នកជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុ វាជាបញ្ហាមួយដ៏សំខាន់ដែលត្រូវតែចាំថាមានលុយកាន់តែច្រើនមិនអាចដោះស្រាយបញ្ហារបស់អ្នកបានទេ។ អ្នកមានលុយច្រើនប៉ុន្តែប្រសិនបើអ្នកមិនផ្លាស់ប្ដូទំលាប់ក្នុងការចាយលុយដោយមិនមានការពិចារណាហើយអ្នកនូវតែមិនប្ដូទម្លាប់នេះចេញទេ នោះអ្នកនៅតែជួបវិបត្តិហិរញ្ញវត្ថុដដែល។ ទទួលខុសត្រូវនូវបញ្ហារបស់អ្នកដោយខ្លួនឯងចំពោះកំហុសដែលអ្នកបានធ្វើកន្លងមកហើយរៀនពីកំហុសទាំងនោះ។   ឈប់និយាយថា “វានឹងមិនកើតឡើងចំពោះខ្ញុំទេ” ជីវិតតែងតែមានបញ្ហាដែលយើងមិនអាចដឹងមុនបានទេ ហើយវាក៏មិនងាយស្រួលក្នុងការគិតអំពីការចំណាយក្នុងពេលបន្ទាន់រហូត លុះត្រាតែអ្នកជួបវាដោយជាក់ស្ដែងតែម្ដង។ ការជំពាក់បំណុលក៏បានកើតឡើងនៅពេលដែលបញ្ហាបន្ទាន់។ អ្នកត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់វា។ ឧទាហរណ៏ថាអ្នកមិនបានគ្រោងទុកជាមុនទេនៅពេលដែលឡានរបស់អ្នកខូចពាក់កណ្ដាលផ្លូវ ឬមួយក៏ត្រូវទៅមន្ទីពេទ្យជាបន្ទាន់។    ក្រោកឈរឡើងចំពោះសម្ពាធហិរញ្ញវត្ថុ អភិវឌ្ឍនូវវិធីសាស្រ្ដដើម្បីជួយឲ្យអ្នកគ្រប់គ្រងប្រាក់បានល្អ។​ ឧទាហរណ៏ដូចជាចំណាយនូវប្រាក់ដែលអ្នកបានសន្សំទុកសម្រាប់ប្រើនៅពេលដែលអ្នកត្រូវការទិញអ្វីមួយដែលចាំបាច់ ដោយមិនចាំត្រូវខ្ចីប្រាក់ពីនណាម្នាក់នោះឡើយ។ ហើយតាំងចិត្តផ្លាស់ប្ដូរនិងតាំងចិត្តធ្វើវាឲ្យបាន។​  

未分類 Uncategorised

ធនាគារ ស្ថាបនា ចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញាថ្មីរបស់ខ្លួន

Posted on

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ធនាគារ ស្ថាបនា ចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញា ថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី ២៧ ខែវិច្ចកា ឆ្នាំ២០១៧ នេះតទៅ។ ស្លាកសញ្ញាថ្មី នេះឆ្លុះបញ្ចាំង អំពីការបន្តរីកចម្រើន ក៏ដូចជាការប្តេជ្ញានាពេល អនាគតរបស់ធនាគារក្នុងការកម្លាយខ្លួន ទៅជាធនាគារពាណិជ្ជដែលឈានមុខគេមួយ នៅក្នុង ប្រទេសកម្ពុជា។   ស្លាកសញ្ញាថ្មី​នេះតំណាងឲ្យគុណតម្លៃសំខាន់ៗរបស់ធនាគារ ស្ថាបនា ដែលរួមមាន ភាពរឹងមាំ សុវត្ថិភាព​ ស្ថេរភាព ភាពជឿជាក់ តម្លាភាព និងការប្តេជ្ញាក្នុងការផ្តល់ជូនអតិថិជន នូវសេវាប្រកបដោយ គុណភាព និងស្តង់ដាខ្ពស់។   ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា លោក Kato Norihiko មាន ប្រសាសន៍ថា “ការដាក់ឲ្យ ប្រើប្រាស់ ស្លាកសញ្ញាថ្មីរបស់យើង គឺជាសញ្ញា បង្ហាញអំពីដំណាក់កាល ដ៏សំខាន់ក្នុងផ្លាស់ប្តូរថ្មីមួយ របស់ធនាគារ ស្ថាបនា ក្នុងការបម្រើជូនអតិថិជន ឱ្យកាន់តែមានភាព ទូលំទូលាយ ជាងមុនតាមរយៈ ការប្តេជ្ញាចិត្តផ្តល់ជូន នូវសេវាធនាគារ ដែលប្រកប […]

未分類 Uncategorised

ធនាគារ ស្ថាបនា គាំទ្រមជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមរយៈការបរិច្ចាគឈាម ពីសំណាក់បុគ្គលិកគ្រប់លំដាប់ថ្នាក់

Posted on

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ – ជាមួយនឹងពាក្យស្លោក “បរិច្ចាគ ឈាម គឺចែករំលែកក្តីស្រលាញ់” ធនាគារ ស្ថាបនា រួមសហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្នុង ការរៀបចំកម្មវិធីបរិច្ចាគឈាមដែលមានការចូលរួមពីសំណាក់បុគ្គលិករបស់ ខ្លួនមកពីគ្រប់សាខា ទាំងអស់។ ​កម្មវិធីបរិច្ចាគឈាមនេះត្រូវបានប្រារព្ធឡើងនៅបួនទីតាំង ផ្សេងៗគ្នា គឺនៅការិយាល័យ កណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម និង សាខាខេត្តបាត់ដំបង​នៃធនាគារ ស្ថាបនា។ គោលបំណងនៃកម្មវិធីបរិច្ចាគឈាមនេះ គឺ ដើម្បីចូលរួមចំណែកទ្រទ្រង់ វិស័យ សុខាភិបាល នៅកម្ពុជាតាមរយៈសកម្មភាពស្ម័គ្រចិត្ត របស់បុគ្គលិកក្នុងការបរិច្ចាគឈាមជូនដល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម។   ឆ្នាំនេះ បុគ្គលិកសរុបចំនួនប្រមាណជាង ៣០០នាក់ មកពីសាខាទាំង ១៦៨ របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចុះឈ្មោះចូលរួមបរិច្ចាគឈាម។ បើយោងតាម ការសិក្សាស្រាវ ជ្រាវ ឈាមមូយផ្លោកដែលមនុស្សម្នាក់បានបរិច្ចាគអាចជួយសង្រ្គោះអាយុ ជីវិតមនុស្សបានចំនួនបី នាក់។   គួរបញ្ជាក់ផងដែរថាធនាគារ ស្ថាបនា តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំ។​ ដោយឡែក ឆ្នាំនេះគឺជាការចូលរួមបរិច្ចាគឈាមលើកទី […]

អាជីវកម្ម

ទិចនិចមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន

Posted on

តើអ្នកកំពុងធ្វើជំនួញតូចមួយដោយខ្លួនឯងមែនទេ?   នៅពេលគ្រប់គ្រងជំនួញ អ្នកជួបប្រទះនឹងបញ្ហាច្រើនណាស់មែនទេ?   ការចាប់ផ្ដើមបើកធ្វើជំនួញដោយផ្ទាល់អាចធ្វើអោយអ្នកមានអារម្មណ៏រំភើប ហើយក៏ភ័យក្នុងពេលតែមួយដែរ ព្រោះថាការធ្វើជំនួញនីមួយៗមិនមែនជាការងាយស្រួលឡើយ អ្នកអាចជួបនឹងបញ្ហាជាចច្រើនដែរអ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឈមមុខនឹងវា។   ខណៈពេលដែលអ្នកអាចមានបញ្ហាប្រឈមជាច្រើន នៅពេលចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មតូចរបស់អ្នក ក្តីបារម្ភលើប្រាក់កម្រៃអាចជា បញ្ហាប្រឈមមួយដ៏ធំ សម្រាប់អ្នកជំនួញគ្រប់រូប មិនថាជាក្រុមហ៊ុនធំ ឬតូចឡើយ។ ការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជំនួញ ដើម្បីអាចរស់រានមានជីវិត ក្នុងទីផ្សាដែលមានការប្រកួតប្រជែងខ្លាំងដូចជាបច្ចុប្បន្ននេះ។ ជាពិសេសគឺ អាជីវកម្មខ្នាតតូចតែម្តង ព្រោះអ្នកត្រូវប្រុងប្រយ័ត្នជាមួយនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកតាំងតែពីដើមដំបូង។   មានវិធីជាច្រើនដែលអ្នកអាចធ្វើឱ្យអាជីវកម្មរបស់អ្នកផ្លាស់ប្តូរហិរញ្ញវត្ថុ ដោយកែប្រែដំណើរការប្រតិបត្តិការរបស់អ្នក ប៉ុន្តែមានរឿងងាយៗមួយចំនួនដែលអ្នកអាចធ្វើក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃរបស់អ្នកដើម្បីកែលម្អហិរញ្ញវត្ថុរបស់អ្នក។ គន្លឹះទាំងនេះគឺជាសកម្មភាពជាក់ស្តែងប្រចាំថ្ងៃដែលអ្នកអាចអនុវត្តដើម្បីគ្រប់គ្រងប្រាក់របស់អ្នកកាន់តែមានប្រសិទ្ធភាព។   ថ្ងៃនេះ ស្ពានសុំធ្វើការចែករំលែកជាមួយអ្នកនូវ ទិចនិចមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។