អាជីវកម្ម

គំនិតទាំង៦ដែលអ្នកត្រូវតែដឹងមុនពេលចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន

ចាប់ផ្ដើមបើកធ្វើជំនួញតំបូងអាចជាមានអារម្មណ៏រំភើបហើយក៏ភ័យក្នុងពេលតែមួយ។ សំខាន់ឲ្យតែអ្នកមានការសម្រេចចិត្តយ៉ាងមោះមុត ហើយចាប់ផ្ដើមបើកជំនួញមួយថ្មីដោយខ្លួនឯង ដោយធ្វើតាមវិធីជាក់លាក់ដែលអ្នកបានរៀបចំផែនការត្រៀមទុក។ វាជាឱកាសមួយដែលធ្វើឲ្យក្ដីសុបិន្តរបស់អ្នកក្លាយទៅជាការពិត។ 

 

ប្រសិនបើអ្នកគិតពីការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទាំងនេះគឺជាគំនិតល្អៗបំផុតដែលអាចជួយអ្នកត្រៀមខ្លួនមុនពេលបើកអាជីវកម្មផ្ទាល់ខ្លួន។ 

 

  1. សួរខ្លួនឯង

ជាតំបូងនោះគឺសួរខ្លួនឯងថាតើអ្នកចង់បើកជំនួញខ្លួនឯងមែនដែរឬទេ? នៅពេលដែលអ្នកក្លាយខ្លួនទៅជាម្ចាស់អាជីរកម្មអ្នកត្រូវជ្រើសរើសមុខជំនួញណាដែលអ្នកគិតថារកប្រាក់បានច្រើន។​ 

 

  1. ធ្វើអ្វីដែលអ្នកចូលចិត្តនិងជំនាញខាងហ្នឹង

ត្រូវប្រាកដថាអ្នកចាប់ផ្ដើមអាជីវកម្មណាដែលអ្នកចាប់អារម្មណ៏។ កុំចាប់ផ្ដើមជំនួញណាដែលគ្រាន់តែចង់ឲ្យគេឃើញអ្នកធ្វើ ពីព្រោះអ្នកមានទំនួលខុសត្រូវក្នុងអាជីវកម្មរបស់អ្នកតែម្នាក់ឯងទេ។ ប្រសិនបើអ្នកបើកជំនួញណាមួយដែលអ្នកមិនចូលចិត្តប៉ុន្តែអ្នកនៅជុំវិញអ្នកជម្រុញឲ្យអ្នកបើកនោះអ្នកនឹងបាត់បង់ជំនឿចិត្តនៅពេលជួបការលំបាក និង​ពេលនោះហើយគឺជាពេលដែលអ្នកបោះបង់ចោលជំនួញចោល។

 

  1. ស្រាវជ្រាវទីផ្សារ

ដើម្បីធ្វើឲ្យជំនួញរបស់អ្នកមានភាពលេចធ្លោ​ សូមពិចារណាថាតើទីផ្សារដែលអ្នករៀបនឹងបើកនោះមានទំនោរទៅខាងអ្វី ក្នុងការបើកធ្វើអាជីវកម្ម។ តើទីផ្សារដែលអ្នកស្រាវជ្រាវនោះមានភាពទាក់ទាញដល់អតិថិជនដែរឬទេ? ឧទាហរណ៏ តើអ្នកគួរតែបើកហាងលក់សាច់ជ្រូកនៅកន្លែងដែលដែរឬទេនៅម្ដុំកន្លែងដែលមានប្រជាជនចាមរស់នៅ។