កម្ចី

ចំណុចសំខាន់ៗដែលអ្នកចង់ដឹងអំពីកិច្ចសន្យាជួលនៅប្រទេសកម្ពុជា

មុននឹងអ្នកជួលរបស់អ្វីមួយ ត្រូវឲ្យច្បាស់ថាអ្នកត្រូវតែយល់ច្បាស់អំពី ការជួល ថាជាអ្វីសិន អញ្ចឹងអ្នកមិន មិនបានសម្រេចចិត្តខុស។ ថ្ងៃនេះស្ពាននឹងនាំយកអត្តបទមួយនេះមកចែកចាយជាមួយអ្នកទាំងអស់គ្នា។

 

តើអ្វីទៅដែលហៅថាកិច្ចសន្យាជួល?

នៅពេលដែលអ្នកជួលផ្ទះ ឬមួយក៏អាគារស្នាក់នៅ កិច្ចសន្យាជួលគឺជាកិច្ចសន្យាឬកិច្ចព្រមព្រៀងអចលនៈទ្រព្យបញ្ជាក់ពីការជួលរវាងភាគឺទាំងពីរ។​ រយៈពេលដែលនិងចំនួន នៃការជួលប្រចាំខែគឺជាឯកសារមួយដែលមិនអាចក្លែងក្លាយបាន។ មានន័យថាអ្នកជួលមិនអាចចាកចេញស្រេចចិត្តបានទេ  លុះត្រាតែរយៈពេលត្រួវបានបញ្ចប់។ វាកំណត់លក្ខខណ្ឌ ដែលអ្នកប្រើប្រាស់ទ្រព្យសម្បត្តិ។ រួមបញ្ចូលទាំងអ្វីដែលភាគីទាំងពីយល់ស្រប ឧទាហរណ៏ថាដូចជាត្រូវអនុញ្ញាត្តឲ្យសត្វចិញ្ចឹមចូលមកនូវដែរឬក៏អត់។ បន្ទាប់ពីផុតកំណត់នៃរយៈពេលជួលហើយ អ្នកជួលមាន២ជម្រើស ទី១គឺបន្តចុះកិច្ចសន្យាសារជាថ្មីម្ដងទៀត ហើយទី២ គឺទៅឲ្យកិច្ចសន្យាជួលនោះជូនម្ចាស់ដើមវិញ។

 

តើមានអចលនទ្រព្យអ្វីខ្លះទៅដែលអ្នកគួរសំណូមពរឲ្យមានកិច្ចសន្យាជួលបាន?

 អចលនទ្រព្យដែលអ្នកត្រូវតែមានកិច្ចសន្យាជួលផ្ទះឧទាហរណ៏មានដូចជា ផ្ទះ ការិយាល័យ កន្លែងឧស្សាហកម្ម ដី និងមានជាច្រើនទៀត។

 

តើមានរយៈពេលកំណត់ប៉ុន្មានទៅក្នុងការជួល?

នៅប្រទេសកម្ពុជាជាទូទៅកិច្ចសន្យាជួលផ្ទះមានរយៈពេល៦ទៅ១២ខែ។ នៅពេលដែលកិច្ចសន្យាជួលផុតកំណត់មានបានអនុញ្ញាត្តិឲ្យចាកចេញឬក៏បន្តចុះកិច្ចសន្យាសាជាថ្មី។ ជាទូទៅម្ចាស់អចលនទ្រព្យនិងប្រាប់អ្នកមុន១ខែមុននិងដល់ខែដែលត្រូវបញ្ចប់។ មានន័យថាអ្នកជួលអាចដឹងថាពេលណាដែលដល់ថ្វៃចេញហើយពួកគេអាចសម្រចចិត្តថាគួតែជួលទៀតឬក៏ឈប់ត្រឹមនេះ។