កម្ចី

វិធីក្នុងការដោះបំណុល

 វិធីក្នុងការដោះបំណុល

តើលោកអ្នកកំពុងមានបញ្ហាហិរញ្ញវត្ថុ​ ស្របពេលដែលមានបំណុលជុំទិសមែនទេ ? ហើយពិបាកនឹងដកខ្លួនចេញមែនទេ? ស្ពាននឹងបង្ហាញគ្លឹះសំខាន់ៗ ដែលអ្នកអាចដោះស្រាយបំណុលរបស់អ្នកលឿន។

 

ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃតែងមានទំនាក់ទំនងគ្នាជានិច្ច ហើយការទំនាក់ទំនងនេះ ទៀតសោតកើតមានទាំង ការរស់នៅប្រចាំថ្ងៃ និងទំនាក់ទំនង រកស៊ីជួញដូរ បង្កើតបានជាដៃល្អ ដែលអាចឈានដល់មានទំនុកចិត្តលើគ្នាទៅវិញទៅមក។ ហើយការប្រាក់ស្រ័យទាក់ទងជួញដូរ តែងមានការជំពាក់ជំពិននិងរឿងហិរញ្ញវត្ថុជាក់ជាមិនខានឡើយ។ ហើយអ្នកដែលជាកូនបំណុល ឬ អ្នកជំពាក់ប្រាក់គេ គឺមានកាតព្វកិច្ចត្រូវសង់ប្រាក់ដែលជំពាក់អោយទៅម្ចាស់តាមកាលវេលានៃកិច្ចសន្យា។

 

ទោះបីជាអ្នកខ្ចីបុលពីធនាគារ ឬ ឯកជនតាមផ្ទះ ដើម្បីបន្ថែមដើមទុនលើ មុខជំនួញ ទិញរបស់ប្រើប្រាស់ ឬ ទិញផ្ទះក៏ដោយ ក៏អ្នកមិនអាចគេចវេសចេញកាតព្វកិច្ចសងបំណុលបានដែរ ? ព្រោះអ្នកបានយករបស់របបដែលមានតម្លៃលើសពីចំនួនទឹកប្រាក់ដែលបានខ្ចីទៅដាក់បញ្ចាំ ដូចជា ប្លង់ដី ប្លង់ផ្ទះ ឡាន ម៉ូតូ ទូរស័ព្ទ និង គ្រឿងអលង្កា ជាដើម ។ល។

 

ធនាគារ​ ឬ អ្នកផ្ដល់កម្ចីតាមផ្ទះ ដែលបានផ្ដល់ប្រាក់កម្ចីដល់អ្នក គឺ ពួកគេ ក៏សិក្សាពីលទ្ធភាពនៃការសង់ត្រឡប់មកវិញរបស់អ្នកដែរ​ មុននឹងពួកគេផ្ដល់ប្រាក់ដល់អ្នក។ រាល់ការខ្ចីប្រាក់ពីផ្នែកណាមួយ តែងមានកិច្ចសន្យាសម្រាប់ជាការជឿរជាក់ចំពោះមុខច្បាប់ ទោះបីអ្នកទិញ ទំនិញ ជិះតាក់ស៊ី ក៏មានកិច្ចសន្យាដែរ ដែលស្ដែងចេញជាវិក័យប័ត្រផ្សេងៗ និង ជាពាក្យសំដីជាដើម។ដើម្បីអ្នកអាចសង់បំណុលបានរហ័ស និង មានប្រសិទ្ធភាពសូមអានចំណុលសំខាន់ៗទាំងបីនេះ៖