កម្ចី

ចំណុចដែលអ្នកគួរតែដឹងមុននឹងដាក់កម្ចីម៉ូតូ

តើអ្នកចង់បានម៉ូតូនៅក្នុងក្ដីស្រមៃមែនទេ? ប៉ុន្តែមានបញ្ហាប្រាក់មិនគ្រប់? ប្រសិនបើអ្នកមានបញ្ហារឿងលុយកាក់គ្មានអ្វីគួឲ្យបារម្ភទៀតទេ។ កម្ចីម៉ូតូអាចជួយឲ្យអ្នកមានម៉ូតូមួយនៅក្នុងក្ដីស្រមៃរបស់អ្នក។ ថ្ងៃនេះស្ពាននិងប្រាប់អ្នកអំពីតំណើរការអំពីការខ្ចីម៉ូតូ។

 

តើមានឯកសារអ្វីខ្លះដែលធនាគារទៀមទារ?

មិនមានអ្វីត្រូវការច្រើនទេ។ ដើម្បីដាក់កម្ចីម៉ូតូបានអ្នកត្រូវតែមានអាយុយ៉ាងតិច១៨ឆ្នាំ។ ហើយឯកសារដែលទាមទាមានដូចជា អត្តសញ្ញាណប័ណ្ណ ឬក៏លិខិតឆ្លងដែន​ ដូចជាសៀវភៅគ្រូសារ សៀវភៅស្នាក់នៅ លិខិតប្រាក់ចំណូល(ប័ណ្ណបើកប្រាក់ខែឬរបាយការណ៏ធនាគារ)។ 

 

តើមានគុណសម្បត្តិអ្វីខ្លះដែរ?

ជាទូទៅរយៈពេលដែលខ្ចីមាន២៤ខែ សម្រាប់ធនាគារនិងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុខ្លះ មានន័យថា អ្នកមានរយៈពេលគ្រប់គ្រាន់ក្នុងការបង់ប្រាក់ដោយមិនចាំបាច់មានភាពទាន់ហន់។ ធនាគារភាគច្រើននៅប្រទេសកម្ពុជា បានផ្ដល់សេវានិងប្រាក់កម្ចីម៉ូតូបានយ៉ាងលឿនដោយមិនមានការរងចាំអ្វីយូរ ហើយអ្វីដែលល្អជាងគេគឺអ្នកមិនចាំបាច់មានប្លង់បញ្ចាំអ្វីទេ។ 

 

តើធ្វើដូចម្ដេចទើបខ្ចីកម្ចីម៉ូតូបាន?

 ដើម្បីកុំឲ្យជួបបញ្ហានៅថ្ងៃខាងមុខ។ មុននឹងអ្នកបានដាក់កម្ចីប្រាក់ អ្នកគួតែពិចារណាចំណុចសំខាន់ៗជាមុនសិន។

 

  • អ្នកត្រូវដឹងថាអ្នកមានពិន្ទុឥណទានប៉ុន្មាន មុនអ្នកដាក់កម្ចីម៉ួតូអ្នកត្រូវតែមើលរបាយណ៏ការពិន្ទុឥណទានរបស់អ្នកជាមុនសិន។​ ប្រសិនបើអ្នកឃើញថា វាភាពមិនប្រក្រតី អ្នកត្រូវតែកែតម្រូវវាឲ្យហើយសឹមដាក់ ពីព្រោះ ម្ចាស់បំណុលដូចជាធនាគារឬគ្រឹស្ថានមីក្រួហិរញ្ញវត្ថុ នឹងផ្ដល់ការប្រាក់ជូនអ្នកយ៉ាងខ្ពស់។

 

  • បង្កើតប្រាក់ចំណូលដោយដឹងថាអ្នកអាចរ៉ាប់រងកាសងប្រាក់បំណុលបានដែរឬទេ

មុននិងអ្នកដាក់ប្រាក់កម្ចីមិនថាម៉ូតូឬក៏កម្ចីអ្វីទេ អ្នកត្រូវស្វែងយល់ថាអ្នកអាចមានលទ្ធភាពក្នុងការសងវិញដែរឬក៏អត់? បើមិនដូចច្នោះទេអ្នកនិងមានការលំបាកនៅថ្ងៃខាងមុខជាក់ជាមិនខាន។​