ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

សំណួរនិងចម្លើយខ្លះៗអំពីគណនីកុមារដែលម្ដាយឪពុកគ្រប់រូបចង់ដឹង

ជីវិតកូនៗពិតជាសំខាន់ខ្លាំងណាស់សម្រាប់ឪពុកម្ដាយគ្រប់រូប។ គោលបំណងរបស់គាត់គឺចង់ឃើញពួកគេមានភាពជោគជ័យនៅថ្ងៃអនាគត។ ហេតុដូចនេះហើយធនាគារនៅប្រទេសយើងបាន​បង្កើតគណនីមួយឈ្មោះថា គណនីយអនាគតកុមារ។ 

 

គណនីអនាគតកុមារ គឺជាគណនីមួយដែលម្ដាយឪពុកបានផ្ញើរប្រាក់នៅធនាគារ។ គណនីនោះគឺឈ្មោះរបស់កូនរបស់អ្នក ហើយក្នុងនោះមានម្ដាយឪពុកឬក៏អាណាព្យាបាលជានាំនិងដាក់ប្រាក់នៅក្នុងនោះ។

 

តើហេតុអ្វីបានជាអ្នកគួរតែបើកគណនីមួយនេះសម្រាប់កូនរបស់អ្នកអញ្ចឹង?

នេះគឺជាវិធីដែលល្អមួយ បានជាអ្នកគួតែបើកគណនីមួយនេះជូនកូនរបស់អ្នកគឺដើម្បីឲ្យកូនៗរបស់អ្នកមានសុវុត្ដិភាព ពីព្រោះក្នុងនាមជាម្ដាយឪពុកអ្នកមិនដឹងថាអ្នកនឹងបាននៅជាមួយកូនៗរបស់អ្នកទេ។ ដោយបង្កើតគណនីយមួយនេះមុនពេលដែលកូនរបស់អ្នកចាប់ផ្ដើមចូលរៀនថ្នាក់មតេយ្យ។

 

តើមានគុណប្រយោជន៏អ្វីខ្លះទៅ?

​វាមានគុណសម្បត្តិច្រើនណាស់ដូចជា៖ អ្នកក៏អាចបង្រៀនកូនរបស់អ្នកអំពីមូលដ្ឋានគ្រឹះ​ នៃវិស័យធនាគារនៅក្នុងប្រទេសកម្ពុជាយើង។ ឧទាហណ៏មានដូចជា វាបានផ្ដល់តម្លាភាពឲ្យកូនរបស់លើកអ្នកក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយខ្លួនឯង មិនត្រឹមតែប៉ុណ្ណោះទេធនាគារថែមទាំងផ្ដល់ការប្រាក់ជូនអ្នកថែមទៀតផង។ គណនីនេះបានឲ្យម្តាយឪពុកលើកទឹកចិត្តកូនៗរបស់គាត់ចេះគ្រប់គ្រងប្រាក់ដោយមានសុវត្តិភាពបំផុត។