ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

គំនិតទាំង៥ដើម្បីឲ្យលុយធ្វើការត្រលប់ជូនអ្នកវិញ

តើអ្នកធ្លាប់ឆ្ងល់ទេថាអ្នកមានកាន់តែមាន ហើយអ្នកក្រនៅតែក្រ រីឯអ្នកមធ្យមវិញកំពុងតែឈឺក្បាលជាមួយប្រាក់ទូទាត់ប្រចាំថ្ងៃ? ចុះប្រសិនបើអ្នកយកប្រាក់ទាំងនោះទៅទុកនៅកន្លែងណាមួយដូចជាវិនិយោគនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ?

 

គន្លឹះនៃការគិតឲ្យកាន់តតែងាយស្រួលនោះគឺថាអ្នកត្រូវប្រើប្រាស់លុយរបស់អ្នកឲ្យឆ្លាតវៃ។ កុំធ្វើអ្វីដើម្បីបានប្រាក់ហើយអ្នកត្រូវធ្វើវាដដែលដើម្បីបានប្រាក់ទាំងនោះម្ដងទៀត។ ប្រជាជនខ្មែរជាច្រើនត្រូវខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីទទួលបានប្រាក់។ ផ្ទុយទៅវិញ មានវិធីងាយស្រួលមួយចំនួនដែលអាចឲ្យអ្នកជាគំនិតដើម្បីឲ្យប្រាក់ធ្វើការឲ្យអ្នកវិញ។

 

  • ចាប់ផ្ដើមពឺតូចទៅដោយមិនបាច់ចាំយូ

ប្រសិនបើអ្នកគិតថា អ្នកមិនមានប្រាក់គ្រប់គ្រាន់ដើម្បីចាប់ផ្ដើមបើកមុខជំនួញរបស់អ្នកទេ នេះគឺជាការយល់ខុសមួយ ពីព្រោះការចាប់ផ្ដើមបើកមុខជំនួញបានដោយច្រើនវិធីអាចចាប់ផ្ដើមពីបើកថ្នាក់បង្រៀននៅសាកលវិទ្យាល័យក៏ថាបាន វាអាចជាវិធីអ្វីក៏បានឲ្យតែស្របច្បាប់។ សូមចងចាំថា កាន់តែឆាប់វិនិយោគ នោះលុយនឹងឆាប់ធ្វើការឲ្យអ្នកវិញ។

 

  • គ្រប់គ្រង

អ្នកមិនអាចធ្វើឲ្យអ្វីធ្វើការឲ្យអ្នកបានទេលុះត្រាតែអ្នកគ្រប់គ្រងលើវាបាន។ នៅពេលដែលអ្នកមាន លំហូរនៃការសន្សំ អ្នកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ឲ្យវាធ្វើការឲ្យអ្នក។

 

  • លៃលកប្រាក់

វិធីដែលផ្លាស់ប្ដូរនៃការគ្រប់គ្រងការចាយរបស់អ្នកគឺការលៃលកប្រាក់ចំណាយ។​ នៅពេលដែលអ្នកចាត់ចែងប្រាក់របស់អ្នកបានត្រឹមត្រូវ អ្នកកំពុងតែកែច្នៃប្រាក់ទាំងនោះទៅអ្វីដែលអ្នកចង់ឲ្យវាក្លាយទៅជា។ ប្រសិនបើអ្នកផ្លាស់ប្តូរ រូបភាពនៃការគិតនោះគឺនេះហើយគឺជាជំហ៊ានតំបូង។ ហើយក៏មានប្រជាជនកម្ពុជាយ៉ាងច្រើន មិនបានធ្វើតាមហើយក៏បោះបង់ចោលដែលជាហេតុដែលពួកគេមិនអាចជោគជ័យបាន។ អ្វីដែលអ្នកត្រូវការនោះគឺការអត់ធ្មត់។