កម្ចី

តើបំណុលដែលអ្នកបានជំពាក់នឹងទៅជាយ៉ាងណាប្រសិនបើអ្នកស្លាប់?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742

អ្នកប្រហែលជាបានលាចាកលោកបាត់ទៅហើយ ប៉ុន្តែបំណុលរបស់អ្នកដែលមិនបានទៅណាទេហើយវាកំពុងបន្តរស់ទៀត។ អ្នកធ្លាប់ឆ្ងល់ទេថានៅពេលដែលអ្នកស្លាប់ទៅ តើបំណុលដែលនៅសល់ទាំងនោះនឹងក្លាយជាយ៉ាងណាទៅ? ជាពិសេសទៀតនោះគឺនៅពេលដែលអ្នកមានបំណុលចំនួនច្រើនដែលមិនទាន់សងរួចនោះ។ ចុះប្រសិនបើអ្នកស្លាប់ក្នុងពេលណាមួយដែលអ្នកមើលមិនឃើញវិញ តើបំណុលទាំងនោះគួរតែបន្តការបង់ទៀតឬទេហើយដោយរបៀបណា?​

ថ្ងៃនេះស្ពាននិងចែករំលែកអត្តបទមួយនេះជូនអ្នកទាំងអស់គ្នា។

ក្នុងចំណោមធនាគារទាំងអស់យើងបានសាកសួរ ធនាគារស្ថាបនាដែលជាដៃគូរសហការរបស់យើងបានប្រាប់ថា ជាទូទៅនៅពេលដែលនរណាម្នាក់បានស្លាប់ អ្នកដែលនៅក្នុងបន្ទុកដូចជាកូន ឬមួយក៏អ្នករួមខ្ចីអាចមានដូចជាប្ដីឬប្រពន្ធជាដើមជាអ្នកត្រូវសងជំនួសអ្នកដែលបានស្លាប់ទៅធនាគារវិញ ។ យ៉ាងណាមិញ គ្រប់ធនាគារទាំងអស់មិនមែនមានគោលការណ៏សុទ្ធតែដូចគ្នានោះទេ។

ប៉ុន្ដែចុះបើក្នុងករណីស្លាប់ទាំងពីរអ្នកក្នុងហេតុការណ៏អាក្រក់ណាមួយ?

ប្រសិនបើស្លាប់ទាំងពីរអញ្ចឹងអ្នកដែលជាសាច់ញាតិដូចជាបងប្អូនឪពុកម្ដាយជាដើម ពួកគាត់មានកត្តាព្វកិច្ចក្នុងការសងបំណុលជំនួសអ្នកជំពាក់បំណុល នៅទឹកប្រាក់ប៉ុន្មានដែលនៅសល់មិនសងរួច។

 

ចុះបើពួកគាត់មិនមានលទ្ធភាពក្នុងការសងទៀតធ្វើយ៉ាងម៉េច?

ប្រសិនបើបងប្អូនឪពុកម្ដាយមិនមានលទ្ធភាពក្នុងការសងទៀតនោះ ធនាគារមានគោលការណ៏មួយគឺត្រូវលក់របស់ដែលម្ចាស់បំណុលបានដាក់បញ្ចាំ។ ឧទាហរណ៏ថាអ្នកបានខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះមួយកន្លែង ដូចនេះធនាគារតម្រូវឲ្យអ្នកដាក់ប្លង់បញ្ចាំអ្វីមួយដូចជាប្លង់ដីជាដើមសិនទើបធនាគារអនុញ្ញាត្តិឲ្យខ្ចីប្រាក់បាន។