កម្ចី

តើកម្ចីសិក្សាមាននៅប្រទេសកម្ពុជាដែរឬទេ?

តើមានគុណសម្បត្តិអ្វីខ្លះទៅនៅពេលដែលអ្នកដាក់ស្នើកម្ចីសិក្សា?

កម្ចីសិក្សាមានគុណសម្បត្តិជាច្រើនដែលអ្នកនឹកស្មានមិនដល់។ គុណសម្បត្តិរបស់វាមានដូចជាបំពេញកង្វះខាតសាច់ប្រាក់ក្នុងរយៈពេលសិក្សា ជូននិសិ្សត ឬមួយក៏សម្រាប់ម្ដាយឪពុកដែលមិនមានលទ្ធភាពផ្គត់ផ្គង់ឲ្យកូនសិក្សាជាដើម។ អ្នកអាចផ្ទេរពីការចំណាយសរុប ទៅជាការបង្វិលប្រាក់សងធនាគារមួយខែម្ដងៗនិងចំណាយក្នុងការបង់ការប្រាក់ដែលមានតម្លៃទាប។ សម្រាប់ម្ដាយឪពុកវិញ អ្នកនឹងមានភាពកក់ក្ដៅ ដោយមិនមានក្ដីបារម្មណ៏ ចំពោះអនាគតសិក្សារបស់កូនៗរបស់អ្នក។ 

 ​

តើតម្រូវឲ្យមានអ្វីខ្លះទៅ?​

តម្រូវការមានមិនសូវជាស្មុគស្មាញច្រើនទេ។ យ៉ាងណាមិញ តម្រូវការនីមួយៗអាស្រ័យទៅលើធនាគារដែលអ្នកបានជ្រើសរើសទេ។ ជាទូទៅ ធនាគារត្រូវការ​ ដែលមានតម្លៃគ្រប់គ្រាន់សម្រាប់អះអាងថាអ្នកអាចដាក់ប្រាក់កម្ចីបាន មានដូចជា ទីលំនៅអចិន្រ្តៃច្បាស់លាស់ត្រឹមត្រូវដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។ មានប្លង់ដាក់នៅធនាគារ កាតសម្គាល់និសិត្ស សៀវភៅគ្រួសារ សេចក្ដីយល់ព្រម ពីសាលាដែលអ្នករៀន ដែលយល់ព្រមអំពីអត្តចរិករបស់អ្នក។ ធនាគារផ្សេងគ្នាមានតម្រូវការក៏ផ្សេងគ្នា។